ស្រា​បៀរ Tiger ចាប់​ឆ្នោត​ផ្ដាច់​ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ Tiger ឆ្នាំ ២០១៥


ស្រា​បៀរ Tiger ចាប់​ឆ្នោត​ផ្ដាច់​ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ Tiger ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​៣១-​មករា កន្លង​ទៅ​នេះ ស្រា​បៀរ Tiger បាន​រៀបចំ​កម្មវិធី​ចាប់​ឆ្នោត​ផ្ដាច់​ព្រ័ត្រ​នៅ​ក្នុង​កម្ម​វិធី​តំបន់​យុវវ័យ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ ដើម្បី​ផ្តល់​រង្វាន់​អស្ចារ្យ​ជាច្រើន​ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ Tiger សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន រួម​មាន​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌​ ម៉ា​ឌីវ​ រួម​ជាមួយ​ទឹក​ប្រាក់ ៥០០០ ដុល្លារ​ចំនួន​៥​រង្វាន់ ទូរទស្សន៍ Curved UHD TV ចំនួន​ប្រាំ​រង្វាន់ និង​ឧបករណ៍​ Home Theater System ចំនួន​ ៨ ​រង្វាន់​។

 

ស្រា​បៀរ Tiger ចាប់​ឆ្នោត​ផ្ដាច់​ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ Tiger ឆ្នាំ ២០១៥

 

ពិធី​ចាប់​ឆ្នោត​ផ្ដាច់​ព្រ័ត្រ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​ក្នុង​គោល​បំណង ថ្លែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ពិសា​ស្រា​បៀ​រ Tiger​។ ក្នុង​ការ​ចាប់​ឆ្នោត​ផ្ដាច់​ព្រ័ត្រ​នេះ​ គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន​ ៥ ​គូ ​ដែល​មាន​សំណាង​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ទៅ​កាន់​ដែន​កោះ​ឋាន​សួគ៌​ ម៉ាឌីវ ​រួម​ជាមួយ​ទឹក​ប្រាក់ ៥០០០ ដុល្លារ គឺ​៖

 

១. លោក អេង ដា​ណាស់ និង​លោកស្រី គីម ណូគា

២. លោក ម៉ន សុវណ្ណ​រ៉ា និង​លោកស្រី ហេង លី

៣. លោក ទេស សុថុល និង​លោក​ស្រី សុខ សុគន្ធា​រី

៤. លោក ពិ សុវណ្ណ​តារា និង​លោក​ស្រី ឌី រស្មី​គ្រឹះ​ស្នា

៥. លោក អ៊ឹង ជា​សេង និង​លោកស្រី ង៉ូវ ដាលីន។

 

រី​ឯ​គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន​៥​គូ​ដែល​មាន​សំណាង​បាន​ឈ្នះ​ទូរទស្សន៍​ Curved UHD TV ចំនួន​៥​រង្វាន់​៖ ១. ​លោក សាំង ហេង និង​លោកស្រី ជុក ចាន់ណារ៉ា។ ហើយ​គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន​៨ គូ បាន​ឈ្នះ​រង្វាន់​ឧបករណ៍ Home Theatre System​។ លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​បាន​នៅលើ​កាសែត​ឬ​លើ​គេហទំព័រ Facebook ( Tiger Beer KH)​។

 

ចំពោះ​គូ​ស្វាមី​ដែល​មាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់​ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។​ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​សំបុត្រ​អាពាហ៍ពិពាហ៍ ​អត្តសញ្ញាណប័ណ្ណ​ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​

Tiger ជា​ស្រា​បៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើន​ជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង​ជា​រៀងរាល់​ថ្ងៃ​ពី​អតិថិជន ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​សក្ដិសម​បំផុត​សម្រាប់​ទទួល​ភ្ញៀវ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​កម្មវិធី​ផ្សេងៗ​។ នៅក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៦ ស្រា​បៀរ Tiger នឹង​ផ្តល់​រង្វាន់​កាន់​តែ​ធំ​អស្ចារ្យ គឺ​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​លំដាប់​ខ្ពស់​នៅ​សឹង្ហបុរី​ ​ជាមួយ​ទឹកប្រាក់ ៤៥០០​ដុល្លារ​ចំនួន ១០​រង្វាន់ រួម​ជាមួយ​រង្វាន់​ជា​ច្រើន​ទៀត​ដូចជា ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់ Home Theater System ចំនួន ៥ រង្វាន់ ទូរ​ទឹក​កក​ចំនួន ៥ រង្វាន់។

 

កុំ​ភ្លេច​ជាវ​ស្រា​បៀ​រ Tiger អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​នឹង​កាន់​តែ​ថ្លៃថ្នូរ និង​អធិកអធម ។សម្រេចក្តី​សុបិន្ត​របស់​លោក​អ្នកជាមួយ​ស្រាបៀ​រ Tiger!​

 

អត្ថបទ៖ ពាណិជ្ជកម្ម