ណាហ្គា​វើ​ល​ឲ្យ​មហាជន​ជ្រើសរើស​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​

​ក្រៅពី​ការប្រកាស​សណ្ឋាគារ​ណាហ្គា​វើ​ល បានដាក់​បេក្ខភាព​អត្ត​ព​លិ​ក​៥​រូប​សម្រាប់​ប្រជែង​យក​រង្វាន់ «MOST POPULAR ATHLETE AWARD 2015 » ដែលមាន​ទឹកប្រាក់​២០០០​ដុល្លារ​អាមេរិក​។​

​បេក្ខជន​៥​រូប​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ណាហ្គា​វើ​ល​រួមមាន កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី កីឡាករ​បាល់ទាត់ ចាន់ វឌ្ឍនាកា កីឡាករ​បាល់ទាត់ ប្រាក់ មុន្នី​ឧ​ត្ត​ម កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី និង​កីឡាការិនី​ក្បាច់គុន​ចម្រុះ សំ ថា​រ័ត្ន​។​

​ម្ចាស់​រៀបចំ​កម្មវិធី​ណាហ្គា​វើ​ល បាន​តម្រូវ​ឲ្យ​អ្នកចូលរួម​បោះឆ្នោត ចូល Like ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន (Nagaworld) ហើយ​ចុច​លើ​អាល់​ប៊ុ​ម «Most Popular Athlete Award 2015 Contest» ដើម្បី Like លើ​រូបថត​អត្ត​ព​លិ​ក​ដែល​ខ្លួន​ពេញចិត្ត​។​

​កម្មវិធី​ចាប់ផ្តើម​ពីថ្ងៃ​ទី​២ ខែកុម្ភៈ រហូតដល់​ម៉ោង​៥​ល្ងាច​នា​ថ្ងៃទី​១៧ ខែកុម្ភៈ ដោយ​អ្នកទទួល​បានការ Like ច្រើនជាងគេ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ២០០០​ដុល្លារ​អាមេរិក​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​