អ៊ីតាលី​៖ ជិត​អស់​ពេល​សង្គ្រោះ​ប្រទេស​លី​ប៊ី ពី​កណ្តាប់ដៃ​ក្រុម ISIS

​ក្នុងជំនួប​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​ភេរវជន​នៅ​ប្រទេស​អ៊ីតាលី​ថ្ងៃទី​២ កុម្ភៈ ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី​បាន​ថ្លែង​តំណាង​ប្រទេស​ពាក់ព័ន្ធ វា​ជិត​អស់​ពេល​សង្គ្រោះ​ប្រទេស​លី​ប៊ី​ហើយ​។ អ៊ីតាលី​បាន​បញ្ជាក់ថា វា​ជា​ពេលដែល​សហគមន៍​អន្តរជាតិ​ត្រូវធ្វើ​រឿង​ពី​យ៉ាង ដោយ​ទីមួយ​ត្រូវ​ប្រមែប្រមូល​របាយការណ៍​ចារកម្ម​ពាក់ព័ន្ធ​ទីតាំង​ក្រុម​ដែ​ស្ហ​នៅ​លី​ប៊ី​ដើម្បី​វាយប្រហារ និង​ទី​ពីរ​ត្រូវ​គាំទ្រ​ការបង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​ដើម្បី​ធានា​ស្ថិរភាព​ប្រទេស​នេះ​។ តាំងពី​លោក ហ្កា​ដា​ហ្វី ត្រូវ​លោកខាងលិច​ទម្លាក់​ពី​តំណែង លី​ប៊ី​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល និង​កា្ល​យ​ជា​សំបុក​ក្រុម​ភេរវជន​ជា​ពិស​ស​ក្រុម​ដែ​ស្ហ​ផង​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ថ្ងៃ​អង្គារ​ទី ២ កុម្ភៈ​ម្សិលមិញ​នេះ សមាជិក​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​រ៉ូម អ៊ីតាលី ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ដែ​ស្ហ និង​ទប់ស្កាត់ ក្រុម​នេះ​កុំ​ឲ្យ​បន្ត​ដណ្តើម​កាន់កាប់​ទឹកដី​អាហ្វ្រិក​ខាងជើង ជាពិសេស​លី​ប៊ី​និង​ឈានទៅ​វាយប្រហារ​តំបន់​អឺរ៉ុប​នៅពេល​ខាងមុខ​។

​គេ​ឃើញ​មានតែ​តំណាង​ប្រទេស​សមាជិក​ចំនួន ២៣ មក​ចូលរួម​ក្នុង​វេទិកា​នេះ​ខណៈដែល​សម្ព័ន្ធ​នេះ​មាន​សមាជិក​សរុប ៦៦ ឯណោះ​។ អាច​ថា​មាន​ប្រទេស​តែ ២៣ នេះ​ប៉ុណ្ណោះ​ដែលមាន​អាមេរិក បារាំង អង់គ្លេស​និង​រដ្ឋ​អារ៉ាប់​ផង​នោះ​ធ្វើ​សកម្មភាព​ច្រើនជាងគេ ដោយ​ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​ការ​ផង និង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​យោធា និង​បង្វឹក​កងទ័ព​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ថែមទៀត​។ ចំណែក​ប្រទេស​សមាជិក​ឯទៀត​ហាក់ដូចជា​មិនសូវ​សកម្ម​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវជន​នេះឡើយ ដែល​វា​ជាហេតុ​ធ្វើ​ឲ្យ​ការ​កម្ចាត់​ភេរវជន​មិនសូវមាន​ប្រសិទ្ធភាព​។​

១.​ជិត​អស់​ពេល​សង្គ្រោះ​លី​ប៊ី​
​តាមពិតទៅ​កិច្ចប្រជុំ​នេះ កើតឡើង​ស្រប​ពេលដែល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​ចាប់ផ្តើម​បង្កើន​ការវាយប្រហារ​និង​ពង្រីក​តំបន់​កាន់កាប់​ដល់​អាហ្វ្រិក​ខាងជើង និយាយ​ឲ្យ​ចំ​គឺ​នៅ​ប្រទេស​លី​ប៊ី​តែម្តង​។​ហើយ​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​គឺកំណត់​យុទ្ធសាស្ត្រ​ដើម្បី​បង្អាក់​សកម្មភាព​របស់​ក្រុម​នេះ​មិន​ឲ្យ​ចូលកាន់​កាប់​តំបន់​សំខាន់ៗ​នៅ​លី​ប៊ី ។ តាំងពី​លោកខាងលិច​ទម្លាក់​ហ្កា​ដា​ហ្វី  លី​ប៊ី​មិនដែល​ស្គាល់​សុខសន្តិភាព​ឡើយ​។ ក្រុម​ប្រដាប់អាវុធ​ចាប់ផ្តើម​ឈ្លោះទាស់ទែង​គ្នា​ដណ្តើម​អំណាច រហូតដល់​មានការ​បង្កើត​រដ្ឋាភិបាល​និង​សភា ២ ផងដែរ​ដោយ​ពួកគេ​ប្រកាសថា​ខ្លួន​មាន​ភាពស្របច្បាប់​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ លី​ប៊ី​ក៏​ក្លាយជា​ជម្រក​ដ៏​សុខសាន្ត​របស់​ក្រុម​ភេរវជន​ទៀត​។

​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លី​ប៊ី​នេះ រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី​Paolo Gentiloni បានលើកឡើង​ថា​វា​ជិត​អស់​ពេល​សង្គ្រោះ​ប្រទេស​នេះហើយ​។ លោក​បន្ថែមថា បើសិន​សម្ព័ន្ធ​អន្តរជាតិ​ចង់​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម វា​ចាំបាច់​ត្រូវតែ​ធ្វើ​រឿង​ពីរ​យ៉ាង​ធំ​។ ទីមួយ​គឺ​ប្រទេស​សម្ព័ន្ធ​អន្តរជាតិ​ត្រូវ​ចាប់ផ្តើម​ប្រមែរ​ប្រមូល​របាយការណ៍​ចារកម្ម​ពាក់ព័ន្ធ​ទីតាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លី​ប៊ី ដើម្បី​ចាប់ផ្តើម​វាយប្រហារ​។

 ប៉ុន្តែ​យ៉ាងណាក៏ដោយ  ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Laurent Fabius បាន​ថ្លែងថា តំណាង​សមាជិក​ទាំង ២៣ មិនទាន់​ជជែក​គ្នា​ពី​ការចាប់​អន្តរាគមន៍​យោធា​ដោយផ្ទាល់​នៅ​ទីក្រុង Sirte ប្រទេស​លី​ប៊ី​ដែល​ត្រូវ​ក្រុម​រដ្ឋ​ឥស្លាម​កាន់កាប់​ឡើយ​។

​ចំណុច​ទី​២ គឺ​សហគមន៍​អន្តរជាតិ​ត្រូវ​ចាប់ផ្តើម​ជួយ​ជ្រោមជ្រែង​ភាគី​ជម្លោះ​លី​ប៊ី​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​នៅឡើយ ក្រោយ​ទទួលយក​កិច្ចព្រមព្រៀង​រៀបរៀង​ដោយ​អង្គការសហប្រជាជាតិ​ដើម្បី​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​នោះ​។ វា​ជាការ​ចាំបាច់ ព្រោះ​កងទ័ព​សម្ព័ន្ធ មិត្ត​ត្រូវការ​ការសហការ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ជាពិសេស​លី​ប៊ី ហើយ​បើ​លី​ប៊ី​គ្មាន​រដ្ឋាភិបាល​ស្របច្បាប់​និង​មាន​ដំណើរការ​ប្រក្រតី​ទេ វា​ពិបាក​បំផុត​ក្នុងការ​កម្ចាត់​ភេរវជន​នៅ​លី​ប៊ី​និង​រក្សា​ស្ថិរភាព​នៅ​ទីនោះ​។ 

២.​សម្ព័ន្ធ​អន្តរជាតិ​ត្រូវការ​ពង្រឹងកម្លាំង​និង​យុទ្ធសាស្ត្រ​ថ្មី​?
​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ក្រុម​ភេរវជន​អន្តរជាតិ​មាន​ទាំង​ក្រុម​ដែ​ស្ហ ឬ​រដ្ឋ​ឥស្លាម វា​ចាំបាច់​ត្រូវមាន​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​និង​ពង្រឹង​ការសហការ​រវាង​រដ្ឋ​ជា​សមាជិក​សម្ព័ន្ធ​នេះ​។ ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃែ​រី បានស្នើ​ឲ្យ​ប្រទេស​សមាជិក​ពង្រឹង​សកម្មភាព​និង​ការគាំទ្រ​យុទ្ធនាការ​ប្រឆាំង​ក្រុម​ភេរវជន​នេះ​។ ដូច​លើកឡើង​ស្រាប់​ហើយ ក្នុងចំណោម​សមាជិក ៦៦ មាន​ប្រទេស​តែ ២៣ ប៉ុណ្ណោះ​ដែល​សកម្ម​និង​ប្រឹងប្រែង​ក្នុង​សង្គ្រាម​នេះ​ខ្លាំងជាងគេ ហើយ​រដ្ឋ​សមាជិក​ឯទៀត​ហាក់ដូចជា​ស្ទាក់ស្ទើរ​នៅឡើយ​។​

​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​បញ្ជូន​ទ័ព​ពិសេស​ទៅ​បង្វឹក​ក្រុម​ទាហាន​អ៊ីរ៉ាក់ និង​ស៊ី​រី​កន្លងមក​ដែរ​។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​រូបនេះ​បានប្រកាស​ជាថ្មី​ថា ក្រុង​វ៉ាស៊ីនតោន​នៅតែ​មិន​បញ្ជូន​ទ័ពថ្មើរជើង​ទៅធ្វើ​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ​ដែរ​។​

​ជារួម​អាមេរិក​នៅតែ​ចង់​ឲ្យ​មានការ​ពង្រីក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដូចជា​គេ​កំពុង​ធ្វើ​កន្លងមក​ដែរ ហើយ​គំនិត​នេះ​ទទួលបាន​ការគាំទ្រ​ពី​ប្រមុខ​ការទូត​បារាំង​និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​