ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ ដី​ចំណី​មាត់​ស្ទឹង​សែន​កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដែល​ជា​អ្នក​រកស៊ី​ឈើ​នាំ​គ្នា​រំលោភ​យក​ធ្វើ​អាជីវកម្ម​បណ្តាល​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​តូច​ចង្អៀត​ស្ទះ​ចរាចរ​ណ៏​ឆ្លងកាត់​ទីកន្លែង​នោះ​ស្ទើរតែ​ជិះ​ពុំ​រួច​ជា​រៀងរាល់ថ្ងៃ  និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​សណ្តាប់ធ្នាប់ ព្រមទាំង​សោភ័ណ​ភាព​ក្រុង ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់ដល់​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន​ថា​មិន​រៀបចំ​សោះ​ គ្រាន់តែ​មាត់​ស្ទឹង​សែន​នៅ​ចំណុច​ក្នុង​ក្រុង​បែរជា​បណ្តោយ​ឲ្យ​ពួក​ឈ្មួញ​ឈើ​យក​ធ្វើ​អាជីវកម្ម​រាប់​ឆ្នាំ​មក​ហើយ​មិន​មាន​វិធានការ​។

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នេះ លោក​វរសេនីយទោ ញ៉ែ​ម ឈុ​ន​លី អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​ប្រាប់​ថា កន្លង​មក​ខាង​លោក​ធ្លាប់​បាន​កោះហៅ​ម្ចាស់​ដេប៉ូ​ឈើ​ដែល​មាន​ទីតាំង​តាម​បណ្តោយ​មាត់​ស្ទឹង​សែន​ស្ថិត​ក្នុងភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ មក​ធ្វើ​កិច្ចសន្យា​ឲ្យ​រុះរើ​ឈើ​ចេញពី​ដី​ចំណី​ជា​ច្រើន​លើក ច្រើន​សារ​មក​ហើយ តែ​អាជីវក​រទាំង​អស់នោះ នៅ​តែ​បំពាន ដោយសារ​តែ​ការងារ​មមាញឹក​ពេក ទើប​មិន​ទាន់​បាន​រៀបចំ លោក​និង​សុំ​គោល​ការ​ណ៏​ពី​សាលាក្រុង​ចុះ​រៀបចំ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ចំណែក​លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន មាន​ប្រសា​ស​ន៏​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​គុ​ម្ភះ ឆ្នាំ​២០១៦​ថា​!​កន្លង​មក​លោក​ធ្លាប់​ចាត់វិធានការ​ជា​ច្រើន​លើ​ច្រើន​សារ​មក​ហើយ តែ​ពួក​គាត់​ឲ្យ​តែ​កម្លាំង​របស់​យើង​រយៀល​ពេល​បន្តិច​ពួក​គាត់​នាំ​គ្នា​ដាក់​ឈើ​លក់​នៅ​តាម​មាត់​ស្ទឹង​សែន​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​ណ៏​ចំពោះ​ផ្លូវ​១​ខ្សែរ​នេះ​!​លោក​នឹង​ចាក់​កំលាំង​ឲ្យ​ចុះ​រៀបចំ​សារ​ជា​ថ្មី​ទៀត​។
    ​    ​    ​    ​    ​