Angelina Jolie និង Brad Pitt សាក់​យ័ន្ត​នៅលើ​ខ្លួន​ដូច​ខ្មែរ​ ​ ​ ​

Doliprane TVC

​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​របស់ Hollywood គឺ​នាង Angelina Jolie រួម​ជាមួយនឹង​ស្វាមី​លោក Brad Pitt នាពេល​កន្លងទៅ​ថ្មីៗ​នេះ​ត្រូវបាន​លេចចេញ​នូវ​ព័ត៌មាន​ថា​បាននាំគ្នា​សាក់​ជា​រូប​យ័ន្ត​នៅលើ​ដងខ្លួន​ដើម្បី​បង្ហាញថា​ពួកគេ​ស្រឡាញ់ និង ចូលចិត្ត​នូវ​អ្វី​ដែលជា​របៀប​ខ្មែរ​ព្រោះ​នាង​មាន​សញ្ជាតិ​ខ្មែរ​ដែរ ។ អ្នកនាង Angelina Jolie ព្រមទាំង​ស្វាមី លោក Brad Pitt បានបង្ហាញ​រូបសាក់​យ័ន្ត​ជា​របៀប​អ្នកមាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់​អារ​ម្ម​ណ័​ជាខ្លាំង ។

Angelina Jolie និង Brad Pitt សាក់​យ័ន្ត​នៅលើ​ខ្លួន​ដូច​ខ្មែរ​ ​ ​ ​

តាមរយៈ​សកម្មភាព​ស​ប្បុ​រស និង សកម្មភាព​មនុស្សធម៌​ជាច្រើន​ដែល​អ្នកនាង​បានធ្វើ ហើយ​អ្នកនាង​ក៏ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជា​កំពូល​តារា​សម្ដែង​ចិត្តសប្បុរស​ជាងគេ​ដែរ ដោយ​នាង​បាន​យក​កូន​ខ្មែរ​ម្នាក់​ទៅ​ចិញ្ចឹម​នោះ​គឺ Maddox ដូច្នេះ​អ្នកនាង​បាន​ផ្សារភ្ជាប់​វប្បធម៌​ខ្មែរ​យ៉ាងច្រើន​ទៅនឹង​ខ្លួន​អ្នកនាង ហើយ​ថ្មីៗ​អ្នកនាង​បាន​សាក់​យ័ន្ត​ថ្មី​មួយ​លើ​ខ្នង​រួមជាមួយ​ស្វាមី លោក Brad Pitt ក៏បាន​សាក់​នៅក្រោម​ដើមទ្រូង​ខាងឆ្វេង​បន្តិច​ផងដែរ ។ បច្ចុប្បន្ន​គូស្នេហ៍​មួយគូ​នេះ​មានកូន​ចំនួន ៦ នាក់ រួចមកហើយ ដោយ​ក្នុងនោះ​រួមមាន Maddox អាយុ ១៤ ឆ្នាំ ជា​កូនប្រុស​ច្បង​ដែល​បានទទួល​យកទៅ​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា ។

Angelina Jolie និង Brad Pitt សាក់​យ័ន្ត​នៅលើ​ខ្លួន​ដូច​ខ្មែរ​ ​ ​ ​

តួឯក​ស្រី​ប្រចាំ​ហូលីវូដ Angelina Jolie ដែល​ត្រូវបាន​មនុស្ស​ទូទាំង​សកលលោក​ស្គាល់​ថា​ជា​កំពូល​តារា​សម្ដែង និង ជា​អ្នក​ដែលមាន​ចិត្ត​សន្ដោស​ប្រណី ចូលចិត្ត​ជួយ​សង្គម កុមារកំព្រា និង អ្នក​ដែល​ជួប​ការលំបាក​នោះ ធ្លាប់បាន​ជួយ​កម្ពុជា​មិនតិច​ទេ ក្នុងនោះ​រួមមាន​ទាំង​ការបរិច្ចាគ​ជា​ទឹកប្រាក់ និង ការបង្កើត​គម្រោង​ផ្សេងៗ​ជាដើម ជាក់ស្ដែង​នាង​ធ្លាប់បាន​បោះ​លុយ​ជាច្រើន​ដើម្បី​ទិញ​ដី ៦ ម៉ឺន​ហិច​តា នៅ​កម្ពុជា ទុក​សម្រាប់​ជា​កន្លែង​អភិរក្ស​សត្វព្រៃ ។​
​កាលពី​ឆ្នាំ ២០០៣ អ្នកនាង Angelina Jolie បាន​ទិញ​ផ្ទះមួយ​កន្លែង​នៅ​ភាគ​ខាង​ភាគ​ពាយ័ព្យ​នៃ​ខេត្តបាត់ដំបង ក្នុង​ផ្ទៃដី ៣៩ ហិច​តា ក្នុង​គោលបំណង​ផ្សារភ្ជាប់​កូនប្រុស​របស់​នាង​ដែលមាន​ដើមកំណើត​ជា​ជនជាតិខ្មែរ ឈ្មោះ Maddox Chivan Jolie-Pitt ទៅនឹង​ទឹកដី​កំណើត​របស់គេ ។

Angelina Jolie និង Brad Pitt សាក់​យ័ន្ត​នៅលើ​ខ្លួន​ដូច​ខ្មែរ​ ​ ​ ​

ដោយសារតែ​ផ្ទះ​នេះ​ស្ថិត​នៅក្បែរ​ឧទ្យាន​ជាតិ​ដែល​ត្រូវបាន​ទន្ទ្រាន​ដោយ​ក្រុម​អ្នក​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​សត្វព្រៃ​ផ្សេងៗ​ដូចជា ខ្លាឃ្មុំ​ខ្មៅ​អាស៊ី ដំរី​អាស៊ី និង​ខ្លា​ឥណ្ឌូចិន ដែល​ប្រភេទ​សត្វ​ទាំងនេះ​ជា​ប្រភេទ​សត្វ​កម្រ​ក្នុងប្រទេស​កម្ពុជា ដូច្នេះហើយ​នាង​ក៏​សម្រេចចិត្ត​ទិញ​ដី​ជុំវិញ​តំបន់​នោះ ៦ ម៉ឺន​ហិច​តា ទុក​សម្រាប់​អភិរក្ស​សត្វព្រៃ​ទាំងនេះ ដោយ​គម្រោង​នេះ​មាន​ឈ្មោះថា Maddox Jolie Project ។

Angelina Jolie និង Brad Pitt សាក់​យ័ន្ត​នៅលើ​ខ្លួន​ដូច​ខ្មែរ​ ​ ​ ​

រហូតដល់​ឆ្នាំ ២០០៦ អ្នកនាង Angelina Jolie បាន​ពង្រីក​គម្រោង​នេះហើយ​ប្ដូរ​ឈ្មោះថា Maddox Jolie-Pitt Project (MJP) ក្នុង​គោលបំណង​បង្កើត​តំបន់​នោះ​ឲ្យ​ក្លាយជា​ភូមិ​សហស្សវត្ស (Millennium Village) ទីមួយ​នៅ​អាស៊ី ហើយ​គិត​ត្រឹម​ឆ្នាំ ២០០៧ អ្នកភូមិ​ចំនួន ៦​ពាន់​នាក់ និង បុគ្គលិក ៧២ នាក់ ដែល​ក្នុងនោះ​មាន​ខ្លះ​ធ្លាប់ជា​អ្នក​បរបាញ់​សត្វព្រៃ​ខុសច្បាប់ រស់នៅ និង ប្រកប​របរ​ចិញ្ចឹមជីវិត​ក្រោម​គម្រោង MJP នេះ ដោយ​ទីនោះ​មាន​ទាំង​សាលារៀន ផ្លូវថ្នល់ និង រោងចក្រ​ទឹក​សណ្ដែក​ជាដើម ហើយ​អ្វី​ទាំងនោះ​សុទ្ធតែ​ត្រូវ​បានផ្ដល់​មូលនិធិ​ដោយ​អ្នកនាង Jolie ទាំងអស់ ។

Angelina Jolie និង Brad Pitt សាក់​យ័ន្ត​នៅលើ​ខ្លួន​ដូច​ខ្មែរ​ ​ ​ ​

គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ការផ្ដល់ប្រាក់​ដល់​ការបង្កើត​គម្រោង​នេះហើយ អ្នកនាង Angelina Jolie ក៏​ធ្លាប់បាន​ផ្ដល់ប្រាក់​សង់សា​លា​រៀន និង មូលនិធិ​ថែរក្សា​កុមារ​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​ផងដែរ ហើយ​ដោយសារតែ​ទឹកចិត្ត​មនុស្សធម៌​របស់​នាង​ទាំងនេះហើយ បានធ្វើ​ឲ្យ​នាង​ទទួលបាន​សញ្ជាតិ​កម្ពុជា​ស្របច្បាប់ ដែល​ប្រទាន​ដោយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​នរោត្តម​សីហមុនី ៕ ដេវីត​