CPP មិន​ចង់ឃើញ​ហ្វ៊ុនស៊ិនប៉ិច​សម្ព័ន្ធមិត្ត​ខ្លួន​បែកបាក់​គ្នា​ទេ​!

​ក្រោយពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បែកបាក់​គ្នា​ជាថ្មី​ម្ដងទៀត​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គណបក្ស​លោក​មិន​ចង់​ឲ្យ​គណបក្ស​រាជានិយម​មួយ​នេះ​បែកបាក់​គ្នា​នោះឡើយ​។​

«​គណបក្ស​យើង​មិន​ចង់​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មានការ​បែកបាក់​គ្នា​ទេ ចង់​ឲ្យ​មានការ​រួបរួមគ្នា​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន បាន​ថ្លែង​នៅក្នុងនាម​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ដែលជា​ដៃគូរ​សហប្រតិបត្តិការ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​លោក សុខ ឥសាន ក៏​មិនបាន​បញ្ចេញ​ទស្សន​អ្វី​ច្រើន​ជុំវិញ​ការបែកបាក់​គ្នា​រវាង​សម្ដេចក្រុមព្រះ និង​លោក ញឹក ប៊ុនឆៃ នោះដែរ ដោយ​លោក​ថា នេះ​គឺជា​ការ​សិទ្ធិ​សម្រេចចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ក្នុងការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​។​

​នៅពេល​ដែរ​សួរថា បើ​លោក ញឹក ប៊ុនឆៃ បែក​ពី​សម្ដេចក្រុមព្រះ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយទៀត​នេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើជា​ដៃគូរ​ជាមួយ​គណបក្ស​លោក ញឹក ប៊ុនឆៃ ដែរឬទេ​? តើ​លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​ដែល​ទៅ​ចូលរួម​បង្កើត​បក្ស​ថ្មី ដែលមាន​ឈ្មោះ​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល នឹងត្រូវ​បាត់បង់​តួនាទី​ដែរ​ទេ​? លោក សុខ ឥសាន បដិសេធ​មិន​ឆ្លើយ​សំនួរ​នេះឡើយ ដោយ​លោក​គ្រាន់តែ​ឆ្លើយថា ចំណុច​ទាំងអស់នេះ គឺ​អាស្រ័យទៅលើ​សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​។

​លោក ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​ដើរចេញ​ពី​គណបក្ស​នេះ ទៅ​បង្កើត​គណបក្ស​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា «​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​» ក្រោម​ហេតុផល​ថា លោក​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​កៀបសង្កត់​មកលើ​ខ្លួន និង​មន្ត្រី​បក្ស​មួយចំនួនទៀត ។ លោក​ថា ទ្រង់ រណឫទ្ធិ បាន​បង្កើត​បក្សពួកនិយម ដឹកនាំ​បែប​អត្តនោម័ត ហើយ​បក្ស​គ្មាន​ការរីកចម្រើន​ទេ​ក្នុង​រយៈពេល​១​ឆ្នាំនេះ​។​លោក​បានប្រកាសថា ការបែកបាក់​គ្នា​ពី​សម្ដេចក្រុមព្រះ​ពេលនេះ គឺជា​លើកចុងក្រោយ​ហើយ ដែល​លោក​គ្មាន​ថ្ងៃ​នឹង​វិល​មក​រួបរួម​ជាមួយ​ស​ម្ដេច​ក្រុមព្រះ​ទៀតឡើយ​។​

​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជាម​នុស្ស​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បានចាត់ទុក​ការចាកចេញ​របស់លោក ញឹក ប៊ុនឆៃ ថា ជា​សិទ្ធិ​របស់លោក ញឹក ប៊ុនឆៃ​។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ ចោទ​លោក ញឹក ប៊ុនឆៃ ដែល​អូសទាញ​មន្ត្រី ហ្វ៊ុនស៊ិនប៉ិច មាន​តំណែង​ក្នុង​រដ្ឋាភិបាល​មួយចំនួន​ទៅជា​មួយ​ខ្លួន​ក្រោម​ការឃោសនា​ថា នឹងមិន​បាត់​តំណែង​នោះទេ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​