រូបមន្តថែរក្សាស្បែកមុខឲ្យស្រស់ថ្លា ល្អបំផុតសម្រាប់យុវវ័យ

ជាច្រើន​សតវត្សរ៍​មកហើយ​ អង្ករ​ត្រូវបាន​គេប្រើ​ក្នុងការ​បង្កើត​ឳសថ​ធម្មជាតិ​ ហើយវា​ក៏ជា​រឿងធម្មតា​សម្រាប់​ប្រទេស​ជប៉ុន​ផងដែរ​ ក្នុងការ​ប្រើអង្ករ​ដើម្បី​បង្កើត​រូបមន្ត​ថែរក្សា​សម្រស់​តាមបែប​ធម្មជាតិ។​

រូបមន្តថែរក្សាស្បែកមុខឲ្យស្រស់ថ្លា ល្អបំផុតសម្រាប់យុវវ័យ 

វីតាមីន B ​ដែលមាន​តួនាទីសំខាន់​សម្រាប់​ការរីក​លូតលាស់​របស់​កោសិកា ​និងជួស​ជុស​ភាព​ចាស់​ជាងវ័យ ​និងការ​បង្កើន​ការ​ផ្គត់ផ្គង់​ឈាម​ទៅអោយ​ស្បែក ​ទាំងនេះ​គឺជាតួនាទី​យ៉ាង​សំខាន់​របស់អង្ករ។ ​សម្រាប់​ការជួយ​ឲ្យមើល​ទៅក្មេង​ជាងវ័យ ​និង​ប្រសិទ្ធ​ភាព​អស្ចារ្យ​ទាំងនេះ​គឺជាការ​​រួម​បញ្ចូលគ្នា​យ៉ាងល្អ​ឥតខ្ចោះ​របស់អង្ករ។

ជាមួយ​សម្បុរ​ស្បែកល្អ​ឥតខ្ចោះ​របស់ស្រ្តី​ជប៉ុន​ដ៏ស្រស់​ស្អាត ​និងគួរឲ្យ​ទាក់ទាញ​បំផុតនោះ,​ អ្នក​គួរមាន​ការយក​ចិត្តទុក​ដាក់ក្នុង​ការថែរក្សា​ស្បែក​របស់អ្នក​ឲ្យល្អ ​និងត្រូវ​ដឹង​ពីវិធី​សាស្ត្រ​ថែរក្សាវា។​

តើលោកអ្នកដឹងទេថា ពួកគេបានប្រើអង្ករក្នុងការព្យាបាល និងបង្កើតរូបមន្ត​ថែរក្សា​សម្រស់​ជាច្រើន​ដូច​ដែល​បាន​រៀបរាប់​ខាងលើ។ ​រូបមន្តនេះ ​គឺម៉ាស​ធម្មជាតិ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ និងមាន​ភាពងាយ​ស្រួល​បំផុត​ក្នុងរៀបចំ។

សេចក្ដីណែនាំ
១. អង្ករ ២-៣ ស្លាបព្រាបាយ ដាក់ចូលក្នុងទឹកត្រជាក់ ចម្អិនឲ្យបានឆ្អិនល្អបំផុត​ (ឡើងទន់រលាយចូលគ្នា, ​ទាំងទឹក ​ទាំងកាកល្បាយអង្ករ)។
២. បន្ថែមទឹកដោះគោឆៅ ១ ស្លាបព្រាបាយ ទៅលើល្បាយអង្ករបន្ទាប់ពីចម្អិនរួច, ​ហើយកូរវា​បញ្ចូលគ្នា​ឲ្យសព្វ ​បន្ទាប់មក​បន្ថែម​ទឹកឃ្មុំ ​១ ស្លាបព្រាបាយ ​កូរវា​ឲ្យសព្វ​ម្ដងទៀត។
៣. ចាប់ផ្ដើមអនុវត្តម៉ាសនេះទៅលើមុខរបស់អ្នក។ ​(សូមលាង​សម្អាតមុខ​របស់អ្នក​ឲ្យស្អាត​ល្អសិន ​មុនពេល​ចាប់ផ្ដើម​អនុវត្ត​ម៉ាស​ធម្មជាតិ​នេះ)។
៤. រក្សម៉ាសទៅលើផ្ទៃមុខរបស់អ្នក ក្នុងរយៈពេល កន្លះម៉ោង ហើយបន្ទាប់មកទើប​លាង​សម្អាត​វាចេញ​ជាមួយ​ទឹកស្អាត ​ដោយស្រទន់​និង​ការ​ប្រុងប្រយ័ត្ន​បំផុត។

សូមកុំចោលទឹកអង្ករឲ្យសោះ។ ព្រោះសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្ម ​និងមាន​សមត្ថភាព​ក្នុងការ​ស្រូបយក​កាំរស្មីអ៊ុលត្រា​ UV ផងដែរ, ​ទឹកអង្ករ​ជួយផ្ដល់​សំណើម​ដល់ស្បែក​យ៉ាងល្អ​ប្រសើរបំផុត ​ហើយ​មានលក្ខណៈ​សម្បត្តិ​ដែលមាន​ប្រយោជន៍​ជាច្រើន​ថែមទៀត។ ​ដើម្បី​ទទួល​បាន​ស្បែកមុខ​ស្រស់ស្អាត ​មើលទៅ​ក្មេងជាងវ័យ ​អ្នកគួរអនុវត្តម៉ាសនេះ​ ឲ្យបាន ​២ដង ក្នុង​មួយថ្ងៃ ​ទាំងពេលព្រឹក ​និងពេលល្ងាច៕

ដោយ៖ Brugn
ប្រភព៖ healthadviceteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តថែរក្សាស្បែកមុខឲ្យស្រស់ថ្លា ល្អបំផុតសម្រាប់យុវវ័យ