ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​បង្កើត​ស្នេហា​ជាមួយ​នារី​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​រហូត​មាន​អនុ​ស្សាវ​រី​យ៏​ផ្អែមល្ហែម​អស់​ពេល​ជា​ច្រើន​ខែ​នៅ​ពេល​នាង​ប្រាប់​ការ​ពិត​ថា​នាង​មាន​ប្តី​ហើយ​ធ្វើ​ឲ្យ​បុរស​នោះ​កើត​មាន​កំហឹង​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​នាង​មួយ​កាំបិត​រង​របួស​ជា​ទំងន់​។ ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​៣​កុ​ម្ភះ​២០១៦​ស្ថិត​ក្នុងភូមិ​សង្កែ​លាក់ ឃុំ​ស្វាយ​ច​ចឹប ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ​។

បុរស​ដែល​បង្កាត់ភ្លើង​ស្នេ​ហ៏​ជាមួយ​ប្រ​ព​ន្ឋ​គេ​នេះ​មានឈ្មោះ​ឌុ​ក ម៉ៅ អាយុ​៣៥​ឆ្នាំ រស់នៅ​កន្លេង​កើតហេតុ​ខាងលើ​។​ចំណែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ សក អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។​ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា​អស់​រយះ​ពេល​ច្រើន​ខែ​មក​ហើយ​ដែល​គាត់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ខាងលើ​។​គាត់​ចង់​ប្រាប់​ទៅ​បុរស​នោះ​ដែរ​ថា​គាត់​មានគ្រួសារ​(​ប្តី​)​ហើយ​តែ​មិន​ដែល​មាន​ឳ​កាស​បាន​និយាយ​ប្រាប់​ក៏​ចេះ​តែ​ទាក់ទង​គ្នា​រហូត​មក​។ ប្រភព​បន្ត​ថា​នៅ​ថ្ងៃ​កើតហេតុ​រូប​គាត់​បាន​ណាត់ជួប​បុរស​ខាងលើ​ដើម្បី​និយាយ​គ្នា​បញ្ចប់រឿង​ព្រោះ​គាត់​មិន​ចង់​ធ្វើ​របៀប​នេះ​តទៅ​ទៀត​ទេ​។​នៅ​ពេល​ជួប​គ្នា​គាត់​បាន​និយាយ​ប្រាប់​បុរស​នោះ​ថា​បង​ឈប់​ស្រលាញ់​អូន​ទៀត​ទៅ​ព្រោះ​អូន​មាន​ប្តី​ហើយ​គ្រាន់តែ​និយាយ​ចប់​បុរស​នោះ​បា​ទាញ​កាំបិត​ផ្កា​ក់កាប់​មក​លើ​រូប​កាត់​ត្រូវ​ស្មា​ខាងស្តាំរ​ងរ​បួស​ជា​ទំងន់​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​។ នៅ​ចំ​ពៅះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​មូលហេតុ​ដែល​គេ​ប្រើ​អំពើ​ហិង្សា​(​កាប់​)​ក៏​ព្រោះតែ​ខឹង​នឹង​នាង​ដេ​ល​មក​បង្កាត់ភ្លើង​ស្នេ​ហ៏​ជាមួយ​រូបគេ​ហើយ​ចុង​ក្រោយ​បែរជា​មក​និយាយ​ថា​ឲ្យ​ខ្លួន​ឈប់​ស្រា​លាញ់​ព្រោះ​នាង​មាន​ប្តី​ហើយ​ធ្វើ​ឲ្យ​រូបគេ​មាន​កំហឹង​ក៏​ទាញ​កាំបិត​កាប់​នាង​ដើម្បី​ស្រាយ​កំហឹង​និង​បញ្ឈប់​ការ​ទាក់ទង​គ្នា​។ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​មិន​ដែល​មាន​អ្នក​ណា​រស់នៅ​ភូមិ​ជាមួយ​គ្នា​បែរជា​មិនដឹង​ថា​នាង​មាន​ឬ​មិន​មាន​ប្តី​នោះ​ទេ​។ តាម​ការ​ពិត​ម្នាក់​ៗ​សុ​ទ្ឋ​តែ​ដឹង​រៀងខ្លួន​ថា​ខ្ល​យ​ន​កំពុង​ធ្វើ​អ្វី​តែ​នៅ​ពេល​មានរឿង​ក៏​ចេះ​តែ​និយាយ​បែប​នេះ​ទៅ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ខាត់​ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ពី​បង​បង្ក​របួស​ស្នាម​លើ​អ្នក​ដទៃ​៕