សម្លេង​ត្អើក​កើតឡើង​ដោយសារ​អ្វី​ទៅ​?

សម្លេង​ត្អើក​កើតឡើង​ដោយសារ​អ្វី​ទៅ​?

​អ្នក​ទើបតែនឹង​ចាប់​ត្អើក ហាក់ដូចជា ១០​ដង​ហើយ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​ការ​ទទួលទាន អាហារ​ដ៏​ធំ មួយ​នៅក្នុង​ពេល​ល្ងាច​។ តើ​អ្នក​មាន​ឆ្ងល់​ដែរ​ឬទេ​ថា តើ​សំលេង​ដែរ​គួរឲ្យ​អស់សំណើ​ចនេះ បានកើត ចេញមក​ពី​ណា​? ផ្នែក ដែល​គួរ​ធ្វើ​ការស្តីបន្ទោស​នោះ​គឺ សាច់ដុំ​សន្ទះ​ទ្រូង​របស់​អ្នក​។ វា​គឺជា សាច់ដុំ​ដែល មាន​រាង​កំពូល មាន​សណ្ឋាន​ក្រឡូម ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ ប្រអប់​ទ្រូង​របស់​អ្នក ហើយ​រាល់ សំលេង​ត្អើក​ទាំងអស់ គឺ​បាន​ចាប់ផ្តើម​នៅ​ទីនោះ ។​

សាច់ដុំ​សន្ទះ​ទ្រូង​នេះ គឺ​ស្ទើរតែ​ធ្វើការ​បាន​យ៉ាង​ល្អឥតខ្ចោះ​។ នៅពេល​ដែល​អ្នក​បាន​ដក​ដង្ហើមចូល វា​បាន​ជួយ​ច្របាញ់ បញ្ចូល​ខ្យល់​ចូល ទៅក្នុង​សួត​។ ហើយ​នៅពេល​ដែល អ្នក​បាន​ដក​ដង្ហើមចេញ សាច់ ដុំ​សន្ទះ​ទ្រូង​នេះ​បាន​សម្រាក រួច​វា​បាន​ធ្វើការ​បញ្ចេញ​ខ្យល់​ចេញពី ក្នុង​សួត​មកវិញ​តាមរយៈ​ច្រមុះ និង មាត់​របស់​អ្នក​។​

ប៉ុន្តែ​មាន​ពេលខ្លះ​នោះ សាច់ដុំ​សន្ទះ​ទ្រូង ត្រូវបាន​ទទួល​ការរំខាន​។ នៅពេល​ដែល​បញ្ហា​នេះ​កើតមាន វា​បាន​ទាញ ដោយ​កន្ត្រាក់ៗ រួច​ធ្វើឲ្យ​បឺត​ខ្យល់​ចូលទៅក្នុង​បំពង់ក របស់​អ្នក​ក្នុងពេល​ភ្លាមៗ​នោះ ។ ហើយ​នៅពេល​ដែល​ខ្យល់ បាន​រត់​យ៉ាង​ប្រញាប់​ទៅ​បុក​នឹង​ប្រអប់​សំលេង នោះ​អ្នកនឹង​កើតមាន​នូវ សំលេង​ត្អើក​ដ៏​ខ្លាំង​មួយ ។​

កត្តា​មួយចំនួន ដែល​អាច​ធ្វើ​ឲ្យ​រំខាន ដល់​សាច់ដុំ​សន្ទះ​ទ្រូង​របស់​អ្នក​មាន​ដូចជា​៖ ការ​ទទួលទាន អាហារ​ញាប់ ឬ ច្រើនពេក​, មាន​ការរំខាន​ដែល​កើតមាន​នៅក្នុង បំពង់ក ឬ ក្រពះ ឬ ក៏​ដោយសារ​តែ អារម្មណ៍​នៃ​ភាពភ័យខ្លាច ឬ រំភើប​ពេក​។ ភាគច្រើន​នៃ​ករណី​ត្អើក​ស្ទើរតែ​ទាំងអស់ គឹ​មាន​រយៈពេល​ត្រឹម តែ ពីរ ឬ បី​នាទី​ប៉ុណ្ណោះ​។ ប៉ុន្តែ​មាន​ករណី​ត្អើក​ខ្លះ អាច​នឹង​កើតមាន​យូរ​ដល់​រយៈពេល ជាច្រើន​ថ្ងៃ ឬ ជាច្រើន​សប្តាហ៍ ប៉ុន្តែ​វា​មាន​ដោយ​កម្រ​នោះទេ ហើយ​វា​ជាធម្មតា អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្សេង ទៀត​។​

អ្នក​ប្រហែលជា​ធ្លាប់​បាន​លឺ ពី​វិធី​មួយចំនួន ដែល​នឹង​អាច​ជួយ​អ្នក ក្នុងការ​កំចាត់​នូវ​អា​ការៈនេះបាន ហើយ​ប្រហែលជា​អ្នក​ធ្លាប់បាន​សាកល្បង​ពួកវា បាន​ពីរ​បី​ប្រភេទ​រួចមកហើយ​។ វិធី​ម្យ៉ាង​ដែល​មនុស្ស​ភាគច្រើន​បាន​អនុវត្ត ក្នុង​ការបំបាត់​អា​ការៈត្អើក​នោះគឺ ធ្វើការ​អត់​ដង្ហើម រួច​រាប់​ពី ១ ដល់ ១០​។ ហើយ​មាន មនុស្ស​ផ្សេង​ទៀត​បាន​ស្នើរ​ថា ការផឹក​ទឹក​ឲ្យបាន​ច្រើន ក៏​ជា​វិធី​មួយ ក្នុងការ​បំបាត់​វា​បាន ផងដែរ​។​

ការដាក់​ស្ករ នៅក្រោម​អណ្តាត ក៏​ប្រហែលជា​អាច​មាន​ប្រសិទ្ធភាព​ផងដែរ​។ ហើយ​ការព្យាបាល​ដែល មាន​ភាព​ពេញនិយម​ជាងគេ​នោះ​គឺ ឲ្យ​នរណា​ម្នាក់​លោត​ចេញមក បន្លាច​អ្នក នៅពេល​ដែល​អ្នក​មិន បាន​ដឹងខ្លួន​ជា​មុន នេះ​ក៏​ជា​វិធី ដែល​មនុស្ស​មួយចំនួន អាច​ប្រើ​បាន​ផង​ដែរ ក្នុងការ​និយាយ​ថា​លា​ហើយ ទៅកាន់​ការ​ត្អើក ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។