ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ប្រជាពលរដ្ឋ​២​គ្រួសារ រំលោភ​ដី​ចំណី​ផ្លួ​វ​៤​ម៉ែត្រ​សង់ផ្ទះ និង​របង


​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​នៅក្នុង​ក្រុម​៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​តវ៉ា​និង​គ្រោង​ប្តឹង ទៅ​អាជ្ញាធរ​មូលដ្ឋាន ជួយ​ដោះស្រាយ​បើកផ្លូវ​ជូន​ពួកគាត់ ដែល​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ រំលោភ​យក​អស់សាច់​ផ្លូវ​ជាង​៤​ម៉ែត្រ បង្ក​អោយ​ពួកគាត់​មានការ​លំបាក​ក្នុងការ​ដឹកជញ្ជូន​សម្ភា​រៈ​ចេញចូល និង​មានការ​ព្រួយ​បារ​ម្មណ៍​អំពី​ករណី​អគ្គីភ័យ​ជាដើម​ជាដើម ។​

​លោក ប៉ុន វ៉ាន់ និង​លោក ណុប ផេង តំណាងអោយ​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ បាន​សម្តែង​ទស្សនៈ​លាយឡំ​ទៅនឹង​ភាព​ក្តៅក្រហាយ គ្រា​ដែល​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ បាន​បាន​សាងសង់​ផ្ទះ និង​របង រំលោភ​លើផ្លូវ​សារ​ធារ​ណៈ បង្កអោយមាន​ការលំបាក​យ៉ាងខ្លាំង ក្នុងការ​ធ្វើតំណើរ​ចេញចូល ជាពិសេស​ពួកគាត់​ខ្លាច​នៅពេល​មាន​អគ្គីភ័យ​ជាយថាហេតុ​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​មិនអាច​ចេញចូល​បាន​។

​ដូចនេះ​ក្នុងនាម​ពួកគាត់​ជា​ប្រជាពលរដ្ឋ​រងគ្រោះ សូម​ប្រឆាំង​ដាច់ខាត​នូវ​សកម្មភាព​រំលោភ​ដី​ចំណីផ្លូវ​ប៉េង​ជា​នេះ នឹង​សូម​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ថ្មី និង លោក យន្ត មីន មេ​ត្ត​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់​ដើម្បី​បញ្ចៀស​ការរំលោភ​ចំណីផ្លូវ​ជា​បន្ត​បន្ទាប់ពី​ជនខិលខូច​នៅពេល​ខាងមុខ​។ កន្លងមក​មន្ត្រី​ជំនាញ​សុរិយោដី បានកំណត់​ក្នុង​ប្លង់​ប្រព័ន្ធ ដោយ​តួ​ផ្លូវ​ចំនួន​៨​ម៉ែត្រ​នោះទេ​។​

​ជុំវិញ​បញ្ហា​ការតវ៉ា​នេះ លោក អ៊ី សុខ ឡេង អភិបាលក្រុង​ព្រះសីហនុ បានបញ្ជាក់​ជំ​ហ៊​រថា​ច្បាប់​គឺ នៅតែ​ជា​ច្បាប់​មិនអាច​ន​ណា​ម្នាក់​មក​រំលោភច្បាប់​បាន​នោះទេ​ក៏ប៉ុន្តែ​អាជ្ញាធរ​ក៏​មិន អាចធ្វើ​អ្វី​ដោយ​ពុំបាន​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាមុនសិន​នោះទេ ដូចនេះ​បញ្ហា​នេះ វា​អាច​ប្រើ​រយះពេល​យូរ​បន្តិច ព្រោះ​នៅ​ក្រុងព្រះសីហនុ នាពេល​បញ្ហា​ផ្លូវ​នេះ​វា​មាន​ច្រើន​កន្លែង​ដែល​ត្រូវ​ដោះស្រាយ​។

អាជ្ញាធរ​ក្រុង​នឹង​បន្ត​ដោះស្រាយ​តាម​ដំណាក់កាល​និ​មួយៗ​ជាមុនសិន តែ​អ្វីដែល​សំខាន់​នោះ​គឺ​សូមអោយ​ប្រជាពលរដ្ឋ​ដែល​បាន​តវ៉ា​នោះ ធ្វើ​ពាក្យបណ្តឹង​មក​អាជ្ញាធរ​ក្រុង​ជាមុនសិន ដើម្បីអោយ​អាជ្ញាធរ​នឹង​រៀបចំ​ក្រុមការងារ​ចុះ​ពិនិត្យ តាម​ភាពជាក់ស្តែង ៕ សមុទ្រ​ខៀវ

KA-03-02-2016-20 KA-03-02-2016-21 KA-03-02-2016-23 KA-03-02-2016-24 KA-03-02-2016-25 KA-03-02-2016-26