អូឡាំពិក​ទីក្រុង Rio២០១៦ នឹងធ្វើ​ជាធម្មតា ទោះ​វីរុស​Zika រាតត្បាត​ខ្លាំង​ក៏ដោយ​

​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (OIC) មានជំនឿថា វីរុស​Zika នឹងមិន​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍ អូឡាំពិក រដូវក្ដៅ​ឆ្នាំ​២០១៦ ដែល​ទីក្រុង​Rio ធ្វើជា​ម្ចាស់ផ្ទះ​ឡើយ ទោះជា​ក្រុមមន្ត្រី​ប្រេ​ស៊ី​ល ​និង​អង្គការ​សុខភាពពិភពលោក បាន​ប្រ​កាស​អាសន្ន​ពី​បញ្ហា​នេះ​ក៏ដោយ​។ ពេលនេះ វីរុស​Zika កំពុងតែ​រាតត្បាត​ខ្លាំង​នៅ​ប្រ​ស៊ី​ល ហើយ​ការ​ទប់ស្កាត់​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​។​

​ស្រប​ពេលដែល​វីរុស​Zika កំពុង​រាតត្បាត​ក្នុងប្រទេស​ប្រេ​ស៊ី​ល គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (OIC) បញ្ជាក់ថាព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​Rio ឆ្នាំ​២០១៦ នឹងមិន​ត្រូវ​លុបចោល​នោះទេ ហើយ​វីរុស​នេះ​ក៏​មិន​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​ដែរ​។ ទោះ​ជាមាន​បញ្ហា​ក៏ ដោយ​ព្រឹត្តិការ​ណ៍ដ៍​ធំ​នេះ ​នឹង​បន្តធ្វើ​ដូច​ការគ្រោងទុក​ដែល​ចាប់ផ្ដើម​ក្នុង​ខែសីហា​ខាងមុខ​។​

​និយាយ​ពី​ទីក្រុង ឡូ​ស​អែន​ជេ​ឡេស លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា ស្ថានភាព​នឹង​ល្អប្រសើរ​សម្រាប់​អត្ត​ព​លិ​ក​ក៏ដូចជា​ទស្សនិកជន​ក្នុងពេល​កម្មវិធី​កីឡា​ដែល​តែង​ធ្វើ​៤​ឆ្នាំ​ម្ដងនេះ​។

​យ៉ាងណាក្ដី បើតាម Al Jazeera ក្រុមមន្ត្រី​ប្រ​ស៊ី​ល​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​វីរុស​Zika នេះ ជាពិសេស​ទៅលើ​ស្ត្រី​ពពោះ​ដោយ​ខ្លាច​ឆ្លង​វីរុស​នេះ​។ លោក Jaques Wagner មន្ត្រី​ជាន់​ខ្ពស់​ប្រេ​ស៊ី​ល​ផ្ដល់​ដំបូន្មាន​ថា ស្ត្រី​ដែល​កំពុង​ពពោះ​មិនគួរ​ធ្វើដំណើរ​មក​ប្រេ​ស៊ី​ល​ ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០១៦​ទេ ពីព្រោះ​វា​គឺ​ប្រថុយប្រថាន ​នឹង​ការឆ្លង​ជំងឺ​ណាស់​។​

​មកទល់ពេលនេះ វីរុស​Zika ដែល​ចម្លង​ពី​សត្វ​មូស កំពុងតែ​ចម្លង​លើ​ស្ត្រី​ពពោះ​ជាច្រើន​នៅ​ប្រេ​ស៊ី​ល ខណៈ​ទារក​ដែល​ទើបនឹង​កើតជា​ច្រើន​ រង​ផលប៉ះពាល់​ពី​វីរុស​នេះ​។ ចំណែក នៅ​ថ្ងៃ​ចន្ទ​ទី ១ កុម្ភៈ​ម្សិលមិញ​នេះ អង្គការ​សុខភាព​ពិភពលោក​បានប្រកាសថា ​ការ​រាលដាល​នៃ​វីរុស​Zika នៅ​ទ្វីបអាមេរិក​ជា​គ្រោះអាសន្ន​ សម្រាប់​សុខភាព​ពិភពលោក​ទាំងមូល​។

​អង្គការ​នេះ​ក៏បាន​សន្និដ្ឋានថា វា​មាន​ទំនាក់ទំនង​រវាង​មូស​ដែល​ផ្ទុក​វីរុស​Zika និង​ក្មេង​កើតមក​មាន​ខួរក្បាល​តូចៗ​។  ហើយ​ស្ថាប័ន​ដដែល​នេះ ​ក៏បាន​វាយតម្លៃ​ផងដែរ​ថា ឆ្នាំ​ក្រោយនេះ ករណី​ឆ្លង​មេរោគ​នេះ​នៅក្នុង​តំបន់​អាមេរិក​ខាងត្បូង អាច​កើន​ឡើងដល់ ៤​លាន​ករណី​ឯណោះ ដ្បិត​នៅ​មិនទាន់មាន​វ៉ាក់សាំង​ការពារ​ ឬ​ព្យាបាល​នៅឡើយ​ទេ​។​

​ម្យ៉ាងទៀត វា​ចាំបាច់​ត្រូវមាន​ការសហការ​គ្នារ​វាង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​នេះ​។ ការផ្តល់​ជំនួយ​ជា​ហិរញ្ញវត្ថុ និងជំនួយ​ស្រាវជ្រាវ​បច្ចេកទេស​ជា​អ្វីដែល​ស្ថាប័ន​នេះ​ត្រូវការ​បំផុត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​