​វិធី​ព្យាបាល​បញ្ហា​ខូច​ស្បែក​តាម​ធម្មជាតិ​

Doliprane TVC

​បញ្ហា​រលាក​ស្បែក គឺជា​រោគសញ្ញា​មួយ​តែង​កើតមាន និង បណ្តាលអោយ​ស្បែក​កន្ទួល រមាស់ ហើម ក្រហម ឡើង​ពងបែក ស្ងួត និង ឡើង​ជាំ​ផ្ទាំង​ខ្មៅៗ ។ បញ្ហា​ទាំងនេះ​ច្រើន​កើតឡើង​ដោយ​មិនដឹង​ហេតុផល ព្រោះ​ស្បែក​ខ្លះ​ងាយ​ទទួលរង​ផលប៉ះពាល់​ខ្លាំង ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​បែប​ធម្មជាតិ​អាចជួយ​គ្រប់គ្រង និង ដោះស្រាយ​បញ្ហា​ស្បែក​ទាំងនេះ​បាន ៖

យក​ប្រេងដូង​លាប​លើ​ប​វិ​វេន​ស្បែក​ស្ងួត ។ ត្រូវ​ប្រាកដថា​អ្នក​ត្រូវ​លាងដៃ​អោយ​ស្អាត​ជាមុន ។ ​យក​ទឹកឃ្មុំទៅ​លាប​លើ​បរិវេន​ស្បែក​ដែល​ខួច ទុក​ចោ​យ​រយៈពេល​ពី ២០ ទៅ ៣០ នាទី រួច​លាង​សំអាត​ជាមួយ​ទឹក​ត្រជាក់ ។ អ្នក​អាច​លាប​លើសពី ១ ដង​ក្នុង​មួយថ្ងៃ​ក៏បាន ។ សារធាតុ​ខាប់​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ អាច​ប្រើ​លាប​លើ​ស្បែ​កបាន ។ វារឹតតែ​មាន​ប្រសិទ្ធ ភាព​ជាង​នេះ​ប្រសិនបើ​អ្នកយក​វា​ទៅ​លាយ​ជាមួយ​ប្រេង​វីតាមីន E ។

យក​ការ៉ុត​សរីរាង្គ (​ការ៉ុត​ធម្មជាតិ​) ចិត​ជា​ចំណិតៗ យកទៅ​ស្ងោរ​ហូត​ឡើង​ទន់ កូរ​អោ​យម​ដ្ឋ រួច​យកទៅ​ពក​លាប​ពីលើ​បរិវេន​ស្បែក​ដែល​ខូច ទុកចោល ១៥ នាទី រួច​លាង​សំអាត​ជាមួយ​ទឹក​ត្រជាក់​ចេញ ។ យក​ម្សៅ​រមៀត លាយ​ជាមួយ​ទឹក រួច​យកទៅ​លាង​សំអាត​បរិវេន​ស្បែក​ដែល​ខូច ។ សារធាតុ Curcumin ក្នុង​ម្សៅ​រមៀត អាចជួយ​ប្រឆាំង​មេរោគ​បាក់តេរី និង ប្រឆាំងនឹង​ការ​រលាក​ស្បែក បាន ។

ចំនុច​ចុងក្រោយ គឺ​អ្នក​ត្រូវ​ចាំ​ថា ត្រូវ​ងូតទឹក តែ​ក្នុង​រយៈពេល​ក្រោម ១០ នាទី ទើប​ប្រសើរ ព្រោះ​ការ​ងូតទឹក​យូរពេក វា​នឹង​ធ្វើអោយ​បាត់បង់​ជាតិ​ប្រេង​ក្នុង​ស្បែក ដែល​ប្រេង​នោះ​មាន​មុខងារ ធ្វើអោយ​ស្បែ​កមាន​សំណើម ៕ សុផល