Q&A: តើ​ថ្នាំ​ពន្យារកំណើត​បែប​ណា​ល្អ សម្រាប់​ខ្ញុំ​ដែល​​រៀបការ​ហើយ​ថ្មីថ្មោង ?

Doliprane TVC

​សំណួរ ៖ នាង​ខ្ញុំ​ទើបតែ​រៀបការ​ហើយ​ថ្មីថ្មោង​មិនទាន់​ចង់​មានកូន​ទេ ។ ពេលនេះ​កំពុងតែ​ការពារ​កំណើត​ដោយ​វិធី​ឱ្យ​ស្វាមី​ប្រើ​ស្រោមអនាម័យ ប៉ុន្តែ​ការប្រើ​ស្រោមអនាម័យ​ស្វាមីចេះតែ​រអ៊ូ​ថា​មិន​បានទទួល​សេចក្តីសុខ​ដូច​ធម្មជាតិ ហេតុនេះ​នាង​ខ្ញុំ​ចង់​ជ្រើសរើស​វិធី​ការពារកំណើត​ដោយ​ការ​លេបថ្នាំ​ពន្យារកំណើត​វិញ ។ នាង​ខ្ញុំ​ចង់ដឹងថា តើ​ការប្រើ​ថ្នាំ​ពន្យារកំណើតមួយណា​ល្អ ហើយ​ពេល​ប្រើ​ទៅ​វា​បង្ក​ផលប៉ះពាល់​ដែរឬទេ ?

ចម្លើយ ៖ ថ្នាំ​គ្រាប់​ពន្យារកំណើត​នៅ​យុគ​សម័យនេះ​បាន​អភិវឌ្ឍ​យ៉ាងច្រើន​ណាស់ ហើយថ្នាំ​ប្រភេទ​ខ្លះ​ក្រៅពី​ជួយ​ការពារ​កំណើត​ហើយជួយផ្តល់​ផលប្រយោជន៍​មួយចំនួន​ដល់​រាងកាយ​ថែមទៀត ។ វិធី​ជ្រើសរើស​ថ្នាំ​ពន្យារកំណើត​ល្អ​បំផុត​ត្រូវ​មើល​គុណប្រយោជន៍​របស់​វា​ថា​ផ្តល់ផល​អ្វីខ្លះ​ដល់​យើង ។ ការជ្រើសរើស​ថ្នាំ​ពន្យារកំណើត​នាបច្ចុប្បន្ន​មាន​ច្រើនយ៉ាង ហើយ​ភាគច្រើន​សុទ្ធតែ​ផ្តល់​ផល​ល្អ មិនសូវមាន​ផល​ប៉ះទង្គិច​ដល់​អ្នកប្រើប្រាស់​នោះឡើយ ។

​ថ្នាំ​ពន្យារកំណើត​ប្រភេទ​ខ្លះ​បញ្ចេញ​ឥទ្ធិពល​នៅពេល​ឆ្លងកាត់​ថ្លើម​ជាមុនសិន ហើយ​ប្រភេទខ្លះ​បញ្ចេញ​ឥទ្ធិពល​ភ្លាមៗ​តែម្តង​ដែល​មិន​បង្ក​ឱ្យ​ថ្លើម​ធ្វើ​ការងារ​ច្រើន ។ បើ​ចង់​ប្រើ​ថ្នាំ​ពន្យារកំណើត​មិន​បង្ក​ឱ្យ​ថ្លើម​ធ្វើ​ការងារ​ច្រើន​អាច​ជ្រើសរើស​ប្រភេទ​បញ្ចេញ​ឥទ្ធិពល​ភ្លាមៗ​តែម្តង ។​ ​ចំពោះ​ការប្រើ​ថ្នាំ​ពន្យារកំណើត​ដែល​បង្ក​ការប៉ះពាល់​ដូចជាចង់​ក្អួតចង្អោរ រមូលពោះ អាចកើតឡើង​នៅក្នុង​កំលុងពេល​ដំបូង​នៃ​ការប្រើប្រាស់ដោយ​ផលប៉ះពាល់​នោះ​អាច​កើត​ក្នុងអំឡុង ២ ទៅ ៣ ខែ​ដំបូង ហេតុនេះ​បើ​កើត​អាការ​នៅអំឡុង​ពេលនេះ​មិនចាំបាច់​ព្រួយបារម្ភ​​ឡើយព្រោះ​ការប្រើ​យូរ​ទៅនឹង​ស៊ាំ​ពុំខាន ៕