ធ្លាក់យន្តហោះ ស្លាប់២ របួសធ្ងន់១ នៅអាហ្វ្រិកខាងត្បូង សំណាងល្អឆ្កែ អត់អី!

ផត អាលីហ្សាប៊ែត៖ ស្រ្តី២នាក់ ម្នាក់អាយុ៥៤ឆ្នាំ និងម្នាក់ទៀតអាយុ៧៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះធុនតូច របស់ពូកគាត់ បានធ្លាក់ពេលកំពុងហោះហើរ ដោយបានធ្លាក់និងបុកភ្នំមួយ នៅភាគខាងកើតទីក្រុងខេបថោន ប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារព័ត៌មានNCA រាយការណ៍នៅថ្ងៃពុធ នេះ។

អាជ្ញាធរអាកាសចរណ៍ ស៊ីវិលអាហ្វ្រិកខាងត្បូង (CAA)បានបញ្ជាក់ថា យន្តហោះនោះ ពិតជាបានធ្លាក់មែន។

សម្រាប់អ្នករួមដំណើរម្នាក់ទៀត បានរួចផុតជីវិត និងត្រូវបានជួយសង្រ្គោះ ទៅមន្ទីរពេទ្យ។ បុរសនោះ គឺជាអាកាសយានិកនៃយន្តហោះ Cessna 182 មុនពេលវាធ្លាក់។
សេចក្តីរាយការណ៍ ដដែលឲ្យដឹងដែរថា កូនខ្មែរដ៏គួរឲ្យស្រឡាញ់១ក្បាល បានរួចផុតពីគ្រោះថ្នាក់។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ CAA បានថ្លែងថា “មូលហេតុនៃឧប្បតិ្តហេតុ ធ្លាក់យន្តហោះនោះ កំពុងត្រូវបានស៊ើបអង្កេតហើយ”៕

ធ្លាក់យន្តហោះ ស្លាប់២ របួសធ្ងន់១ នៅអាហ្វ្រិកខាងត្បូង សំណាងល្អឆ្កែ អត់អី!