អាហារ​ពិសេស ៥ យ៉ាង ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺមហារីក​សួត​

Doliprane TVC

​ជំងឺមហារីក​សួត​កំពុងតែ​មានការ​កើនឡើង​ក្នុងចំណោម​មនុស្ស​វ័យក្មេង ។ ជា​រៀងរាល់​ឆ្នាំមាន​ស្ត្រី ដែល​មិន​ទាំង​ជក់បារី​ផង​នោះបាន​ស្លាប់​ដោយ​ជំងឺ​នេះ ។ ​ការ​ពិសារ​អាហារ​ដ៏​សមស្រប​អាចជួយ​កាត់បន្ថយ​កា​រវិ​វ​ឌ្ឈ​ន៏​ទៅ​កើត​ជំងឺមហារីក​សួត​បាន ។ ខាងក្រោម​នេះ ជា​អាហារ​ខ្លះ​ដែលមាន​គុណសម្បត្តិ​ជួយ​កាត​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺមហារីក​សួត​បាន ៖

១. ផ្លែ​ប៉ោម ៖ ការ​ពិសារ​ផ្លែ​ប៉ោម​ជាប្រចាំ អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺមហារីក​សួត​បាន ព្រោះ​វា​សំបូរ​ដោយសារ​ធាតុ ហ្ល្វេ​វូ​ណូ​អ៊ី​ត (Flavonoids) ។

អាហារ​ពិសេស ៥ យ៉ាង ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺមហារីក​សួត​

២. ខ្ទឹមស ៖ មាន​ផ្ទុក​សារធាតុ ឌី​អេ​លី​ល ស៊ុ​ល​ភី​ត (diallyl sulphide) ដែល​សមាសធាតុ​នេះ​មាន សមត្ថភាព​ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​ជំងឺមហារីក​សួត ។ បើ​អ្នក​អាច​ពិសា​រទាំង​ឆៅ​បាន​គឺ​ពិតជា​ជួយ​បាន ប្រសើរ​ជាង ។​

អាហារ​ពិសេស ៥ យ៉ាង ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺមហារីក​សួត​

៣. ស្បៃ​ប្រូ​កូ​លី ៖ ជា​បន្លែ​បៃតង​សំបូរ​ដោយសារ​ធាតុ​ស៊ុ​ល​ហ្វូ​រ៉ា​ប៉ាន (sulforaphane) ព្រោះ​សារធាតុ នេះ​ជួយ​បង្កើន​ការផលិត​សារធាតុ អង់​ហ្ស៊ី​ម ជួយ​កម្ចាត់​សារធាតុពុល កាក​ស៊ី​ណូ​ហ្សែ​ន (carsinogens) ចេញពី​កោសិកា ។

អាហារ​ពិសេស ៥ យ៉ាង ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺមហារីក​សួត​

៤. ម្ទេស​ប្លោក​ក្រហម ៖ ម្ទេស​ប្រភេទ​នេះ ជួយ​កាត់បន្ថយ​បាន​ផងដែរ ព្រោះ​វា​មាន​សារធាតុ ហ្វី​តូ (phytochemical) ក្នុងនោះ ។

អាហារ​ពិសេស ៥ យ៉ាង ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺមហារីក​សួត​

៥. ស្បែ​ពួយ​ឡាំង ៖ ស្ពៃ​ប្រភេទ​នេះ​មាន​សារធាតុ អា​ស៊ីត​ហ្វូ​ឡា​ត (folate) វីតាមីន និង លូ​តេ​អ៊ី​ន (lutein) ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ជំងឺមហារីក​សួត​បាន ។

អាហារ​ពិសេស ៥ យ៉ាង ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺមហារីក​សួត​