Q&A: ហេតុអ្វី​បុរស​ចូលចិត្ត​លូក​ស្ទាប​តំបន់ហាមឃាត់​ខ្លាំង​ម៉្លេះ ?

Doliprane TVC

​សំណួរ ៖ ឆ្នាំ​ថ្មី​នេះ​នាង​ខ្ញុំ​អាយុ ១៩ ឆ្នាំហើយ ប៉ុន្តែ​ទើប​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយមិត្តភក្តិ​ម្នាក់​រៀន​ភាសា​អង់គ្លេស​ជាមួយគ្នា​រយៈកាល​ជាង​កន្លះ​ឆ្នាំ​មកនេះ​ប៉ុណ្ណោះ ។ កាលពី​ចូលឆ្នាំ​ខ្មែរ​ថ្មីៗ​កន្លងមក​នាង​ខ្ញុំ​និង​គាត់​ស្និទ្ធស្នាល​គ្នា​ខ្លាំងណាស់ រហូត​គាត់​ហ៊ាន​ប្រើ​ដៃ​លូក​ដើមទ្រូង និង ប្រើ​មាត់​ប្រឡែង​លេង​ត្រង់​កន្លែង​នេះសឹងតែ​រាល់​លើក​ពេល​ជួបគ្នា​ម្តង ។ នាង​ខ្ញុំ​តែង​ស្តីបន្ទោស និង ចាប់ដៃ​គាត់​កុំឱ្យ​លេង​ត្រង់​កន្លែង​នេះ​ធ្ងន់ៗ​ដៃ​ពេក ប៉ុន្តែ​គាត់​មិន​ស្តាប់​ទាល់តែសោះ ។ នាង​ខ្ញុំ​ឆ្ងល់​ថា​ហេតុអ្វី​បុរសៗ​ចូលចិត្ត​កន្លែង​នេះ​ខ្លាំង​ម៉្លេះ ?

​ចម្លើយ ៖ អ្នក​មិន​គប្បី​សៅហ្មង​ច្រើន​ទេ ព្រោះ​តាម​ធម្មជាតិ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ម្នាក់ៗតែង​ចូលចិត្ត​ខុសៗ​ពីគ្នា ។ ដូចជា​សង្សារ​របស់​អ្នក​ចូលចិត្ត​ចាប់​ត្រង់​ដើមទ្រូងនោះ​ជា​ចំណង់​ចំណូលចិត្ត​នៃ​កាមារម្មណ៍​របស់គេ ។ ជាទូទៅ​អ្នកស្រាវជ្រាវ​បាន​រកឃើញថាបុរស​ភាគច្រើន​មិន​ត្រឹមតែ​ចូលចិត្ត​លួច​គយគន់​ដើមទ្រូង​ស្ត្រី​ទេ ជាក់ស្តែងនៅពេល​រួមភេទ​គេ​ក៏​ចូលចិត្ត​ប្រឡែង​លេង​ត្រង់​កន្លែង​នេះ​មិនចេះ​នឿយណាយ​ថែមទៀត​ផង ។ ការស្រមើស្រមៃ​ផ្លូវភេទ​របស់​បុរស​តែង​ផ្តិតអារម្មណ៍ទៅលើ​ស្ត្រី​ដែលមាន​ដើមទ្រូង​ធំ​មូលក្លំ​មាន​ច្រើនណាស់ ហេតុនេះ​សម្រស់​ត្រង់​ដើមទ្រូង​របស់​ស្ត្រី​ដែល​ជួយ​អូសទាញ​ឱ្យ​បុរស​ចាប់អារម្មណ៍​នោះមាន​មិនតិច​ទេ ។

តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ការទាក់ទាញ​ផ្លូវភេទ​ត្រង់​ដើមទ្រូង​គឺ​ដោយសារ​ជា​ចំណុច​មួយ​ស្រៀវ​ស្រើប​ខ្លាំងក្លា​របស់​ស្ត្រី ។ ការ​បបោសអង្អែល​ដំបូង​របស់​បុរស​គេ​មិន​ចោល​ត្រង់​កន្លែង​នេះ​ទេ ក្នុងនោះ​មានដូចជា​ស្ទ្ទា​ប​អង្អែល លញ់ ឬ ប្រើ​មាត់​បឺត​ជាដើម ។ កន្លែង​នេះ​ក៏​ងាយធ្វើឱ្យ​ស្ត្រី​រោលរាល​អារម្មណ៍ ហើយ​សំខាន់បំផុតគឺ​ត្រង់​ចុង​សុដន់​ដែលជា​កន្លែង​ស្រៀវ​ស្រើប​បំផុត ព្រោះ​កន្លែង​នេះ​ជា​តំបន់​ធ្វើឱ្យ​ស្ត្រី​រំញោច​អារម្មណ៍​ទើប​បុរស​ចូលចិត្ត​វាយលុក​មុនគេ ។ ស្ត្រី​ខ្លះ​គ្រាន់តែ​បុរស​វាយលុក​ត្រង់​ដើមទ្រូង​អាច​ស្រៀវ​ស្រើបរហូត​ប្រគល់​ខ្លួន​ប្រគល់​ប្រាណ​ឱ្យ​បុរស​យ៉ាង​ងាយស្រួល​ទៀតផង ។

ទោះបីយ៉ាងណា​ស្ត្រី​តោង​ចងចាំ​ថា ដើមទ្រូង​ជា​កន្លែង​សម្រស់​មួយ​យ៉ាងសំខាន់​ណាស់ ហេតុនេះ​បើ​គេ​បណ្តែតបណ្តោយ​ឱ្យ​បុរស​ជា​ដៃគូ​វាយលុក​ខ្លាំងពេកវា​អាច​ខូច​ទ្រង់ទ្រាយ ដូចជា​យារ ឬ រីក​ធំ​ខុសប្លែក​ធម្មតា ។ ម្យ៉ាងទៀតស្ត្រី​នៅ​លីវ​បើ​បណ្តែតបណ្តោយ​ឱ្យ​បុរស​បឺត​ជញ្ជក់​ត្រង់​កន្លែង​នេះ​ញឹកញាប់ វា​អាច​បណ្តាលឱ្យ​ចុង​សុដន់​ឡើង​រីក​ធំ​មើលទៅ​ហាក់ដូច​ស្ត្រី​ធ្លាប់​បំបៅកូន ​ហេតុនេះ​បើ​នៅពេល​រៀបការ​ជាមួយ​ស្វាមី​ជា​បុរស​ផ្សេង​វិញ​គេ​អាច​នឹង​កើតការ​សង្ស័យ ៕