លោក អ៊ាង ស៊ីផាន ដឹកនាំមន្ត្រីចូលរួម រំលែកទុក្ខ ក្រុមគ្រួសារ នៃសពលោក គង់ សុផាន

ភ្នំពេញ : នាព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ អញ្ជីញទៅគោរពវិញ្ញាណក្ខន្ធ សពលោក គង់ សុផាន់ ដែលជាស្វាមីលោកស្រី ឯក យ៉ានី អភិបាលរងខណ្ឌច្បារអំពៅ ។

លោកស្រី ឯក យ៉ានី ដែលជាភរិយាសពលោក គង់ សុផាន់ បានឲ្យដឹងថា ស្វាមីគាត់បានទទួលមរណភាព នាវេលាម៉ោង ៦ និង២៥នាទី ល្ងាច ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៥នេះ ក្នុងជន្នាយុ ៦១ឆ្នាំ ដោយរោគាពាធ ។

លោក ញាណ ចាន់សោភា បានអោយដឹងថា ក្នុងឱកាសដែល លោកអភិបាលខណ្ឌ អញ្ជើញមកចូលរួម រំលែក មរណទុក្ខនេះ លោកបានឧបត្ថម្ភ នូវថវិកា និងសម្ភារ:មួយចំនួន សម្រាប់គ្រួសារសពចាត់ចែងក្នុងពិធីបុណ្យ ។

ជាមួយគ្នានេះ អភិបាលខណ្ឌ លោក អ៊ាង ស៊ីផាន បាន សំណេះសំណាលជាមួយ ក្រុមគ្រួសារសព និងសាច់ ញាតិ ដោយភាពក្រៀមក្រំ បំផុត ដែលបញ្ជាក់ថា គឺមានការអាឡោះអាល័យ និងស្តាយស្រណោះចំពោះស្វាមីដ៏ល្អមួយរូប ដែលបំពេញភារកិច្ចជូនក្រុមគ្រួសារ ពុំដែលមានបញ្ហា អ្វីម្តងណាឡើយ ។

លោកស្រី ឯក យ៉ានី ភរិយា និងកូនៗ នៃសពលោក គង់ សុផាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អភិបាលខណ្ឌ លោក អ៊ាង សុីផាន ដែលបានមកគោរពវិញ្ញាណក្ខន្ឋ ជាចុងក្រោយ និងបាននាំយកថវិកាចំនួន មកជូនដល់ក្រុមគ្រួសារគាត់ ដែលកំពុងមានទុក្ខសង្រែង និងខ្វះខាតនាពេលនេះ សូមឱ្យលោកអភិបាល និងលោកស្រី សូមជួប តែសេចក្ដីសុខគ្រប់ប្រការ និងសុខភាពល្អ កម្លាំងមាំមួនបំពេញការងារប្រកបដោយជោគជ័យគ្រប់ភារកិច្ច ៕