ពលរដ្ឋឥណ្ឌា និងឥណ្ឌូនេស៊ី អាចទទួលទិដ្ឋាការ ឥតគិតថ្លៃ ពេលដែលពួកគេ មកកាន់ហុងកុង

ហុងកុង៖ ដោយសារតែរដ្ឋាភិបាលហុងកុង បានទទួលយកនូវ អ្នកសុំសិទ្ធិជ្រកកោន ក្នុងនោះមានពលរដ្ឋ មកពីប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី ដូច្នេះការផ្តល់ទិដ្ឋាការ នឹងមិនអាចគិតថ្លៃឡើយ នៅពេលដែលពួកគេ មកកាន់ក្រុងហុងកុង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅរាត្រី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ថា មានពលរដ្ឋមកពីឥណ្ឌា និងឥណ្ឌូនេស៊ី ដែលពួកគេត្រូវបាន រដ្ឋាភិបាលហុងកុង នឹងធ្វើការកែ សម្រួលដល់ទិដ្ឋាការ របស់ពួកគេដោយមិនត្រូវបានគិតកំរៃឡើយ ។

គេបានដឹងថា មានអ្នកសុំសិទ្ធិជ្រកកោន ប្រមាណជា១១,០០០នាក់ នៅក្រុងហុងកុង ហើយ៨០ភាគរយនៃអ្នកសុំសិទ្ធិជ្រកកោនទាំងនោះ មកពីឥណ្ឌា វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស និងឥណ្ឌូនេស៊ី ។ ក្នុងនោះ ឥណ្ឌា និងឥណ្ឌូនេស៊ី អាចទទួលបានទិដ្ឋាការ ដោយមិនចាំបាច់បង់ប្រាក់ឡើយ ព្រោះថាការធ្វើដំណើរមកកាន់ទីនេះ ពួកគេបានទទួលស្គាល់ថា ជាអ្នកសុំសិទ្ធិជ្រកកោនដោយសេរី ។

គេថែមទាំងដឹងច្បាស់ថា ហុងកុង មិនមែនជាអ្នកចុះហត្ថលេខា ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់អនុសញ្ញាជនភៀសខ្លួនឡើយ ដូច្នេះ មុននឹងពួកគេមកដល់ក្រុងនេះ អ្នកដែលបានសុំសិទ្ធិជ្រកកោនពី ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ពួកគេអាចនឹងទទួលបានការ ផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃបាន សម្រាប់ហុងកុង ៕

ពលរដ្ឋឥណ្ឌា និងឥណ្ឌូនេស៊ី អាចទទួលទិដ្ឋាការ ឥតគិតថ្លៃ ពេលដែលពួកគេ មកកាន់ហុងកុង