ប្តី និងកូន ចេញទៅស៊ីការបាត់ ប្រពន្ធ ត្រូវឆេះស្លាប់ក្នុងភ្នក់ភ្លើង ក្នុងហេតុការណ៍ឆេះផ្ទះ

កំពត៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវភ្លើងឆេះម៉ត់ បណ្តាលឲ្យប្រពន្ធស្លាប់ ក្នុងភ្នក់ភ្លើង ឆេះសាកសពខ្ទេច កាលពីម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២ ខែគុម្ភៈ ឆ្នាំ២០១៦ ចំណុចភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

 មន្រ្តីនគរបាល បានឲ្យដឹងថា បើតាមប្តីជនរងគ្រោះ ឈ្មោះនួន ផន អាយុ៦៦ឆ្នាំ បានប្រាប់ថា ប្រពន្ធគាត់ ដែលត្រូវភ្លើងឆេះស្លាប់នោះ ឈ្មោះអ៊ុយ ង៉ែម អាយុ ៦៣ឆ្នាំ មានកូនស្រីម្នាក់ ឈ្មោះ ផន ចាយ អាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ ក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពង។

មន្រ្តីនគរបាល បានបន្តទៀតថា បើតាមការបំភ្លឺរបស់ លោក នួន ផន បានបញ្ជាក់ថា ខណៈរូបគាត់ចេញទៅស៊ីការ អ្នកភូមិជាមួយកូនស្រីនោះ មិនដឹងយ៉ាងមិចពេលវិលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែ ឃើញផ្ទះត្រូវភ្លើងឆេះម៉ត់ គ្មាននៅសេសសល់អ្វីឡើយ សូម្បីតែសាកសពរបស់ប្រពន្ធ ក៏ត្រូវភ្លើងឆេះម៉ត់គ្មាន នៅសល់សាច់ ឆ្អឹងអ្វីទេ។

លោក នួន ផង បានបញ្ជាក់បន្ថែមទៀតថា ក្នុងហេតុការណ៍ឆេះផ្ទះនេះ គាត់បានបាត់បង់ទ្រព្យសម្បត្តិ អស់មួយចំនួន រួមមាន លុយខ្មែរ ៨០ម៉ឺនរៀល, ស្រូវ១បាវ, អង្ករចំនួន ៥០គីឡូក្រាម និងសម្ភារៈប្រើប្រាស់ត្រូ វខូចខាតទាំងអស់។

ទាក់ទិញនិងករណីឆេះផ្ទះនេះ មន្រ្តីនគរបាល បានដាក់ការសន្និដ្ឋាន ជាបឋមថា មូលហេតុ អាចបណ្តាលមកពីឆាបភ្លើងចង្កៀង ដែលដុតបំភ្លឺនៅក្នុងផ្ទះ។

សូមបញ្ជាក់ថា ដោយឃើញគ្រួសារជនរងគ្រោះ បានជួបឧបសគ្គ ដោយគ្រោះអគ្គិភ័យបែបនេះនោះ គឺលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត តំណាងឲ្យកងកម្លាំងនគរបាល ទាំងអស់ នៅទូទាំងខេត្តកំពត បានប្រញាប់រួសរាន់ ឲ្យតំណាងរបស់លោក នាំថវិកាចំនួន ៤០ម៉ឺនរៀល ចុះទៅផ្តល់ជូនគ្រួសាររងគ្រោះ ដែលជួបបញ្ហាភ្លើងឆេះផ្ទះ បណ្តាលឲ្យស្លាប់ប្រពន្ធខាង ក្នុងន័យជួយរំលែកទុក្ខលំបាក ជាមួយនឹងគ្រួសាររងគ្រោះផងដែរ៕