ឃាត់ខ្លួនជនសង្ស័យ ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន ៣នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀន ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងស្វាយរៀង សហការជាមួយ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន នៅម៉ោង ១០៖៤៥នាទី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិត នៅភូមិចំនួន២ គឺមេភ្លើង និងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

នគរបាលក្រុងស្វាយរៀង បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ ផាត់ ញ៉ូក ហៅ ម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររស់នៅ ភូមិព្រៃស្នួល ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី២.ឈ្មោះ ភោ សុខរ៉ាឌី ហៅ ចិន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងកាត់ដេ រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និងទី៣.ឈ្មោះ សុខ មករា ហៅ គោភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរជាងកាត់ដេរ រស់នៅភូមិវាលយន្ដសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។

ប្រភពបន្តថា ចំពោះសំភារៈ ដែលដកហូតបាន រួមមាន ថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន ២កញ្ចប់តូច រួមនិងសំភារ:ប្រើប្រាស់មួយចំនួនទៀត ក្រោយពីសាកសួរជនសង្សយ័ទាំង ៣នាក់ រួចមកសមត្ថកិច្ច ក៏បានបញ្ជូនបន្ត មកស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ចាត់ការតាមច្បាប់៕

ឃាត់ខ្លួនជនសង្ស័យ ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន ៣នាក់ នៅក្រុងស្វាយរៀង

ឃាត់ខ្លួនជនសង្ស័យ ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន ៣នាក់ នៅក្រុងស្វាយរៀង