លោក ញឹក ប៊ុនឆៃ៖ ការតែងតាំង ថ្នាក់ដឹកនាំគណបក្ស រួបរួមជាតិខុសស្រឡះ ពីគណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ៖ ទោះបីជាគណបក្សរួបរួមជាតិ នៅមិនទាន់បានចុះ បញ្ជីជាផ្លូវការនៅ ក្រសួងមហាផ្ទៃក៏ដោយ ប៉ុន្តែ លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា គណបក្សដែលនឹងគ្រោងចេញ ជារូបរាងនាពេលដ៏ឆាប់ខាងមុខនេះ និងមានការតែងតាំងថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធខុសគ្នា ដាច់ពីគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញឹក ប៊ុនឆៃ ដែលប្រកាសថា លោកនឹងបង្កើត គណបក្សថ្មីមួយឈ្មោះ “គណបក្សរួបរួមជាតិ”  បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា  គណបក្សលោកដែលបង្កើត ថ្មីនោះនឹងមានតែប្រធាន១រូប អនុប្រធាន២រូប  និងអគ្គលេខាធិការរងយ៉ាងច្រើន៣រូប មិនដូចគ្នាទៅនឹងគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអនុប្រធាន រហូតដល់ទៅ៦ឬ៧នាក់នោះទេ ។

លោកបញ្ជាក់ថា« យើងចង់សរសេរបទបញ្ហាផ្ទៃក្នុង ដែលមានការចូល រួមពីសង្គមស៊ីវិល អ្នកពាក់ព័ន្ធ ដើម្បីបានបទបញ្ជាដែលប្រកបដោយ លទ្ធិប្រជាធិបតេយ្យ។ ខុសប្លែកពីគេហើយ អា ចជឿទុកចិត្ត  អាចទទួលបានពីមជ្ឈដ្ឋានផ្សេង ឬបណ្តាបក្សនយោបាយផ្សេងៗនៃបញ្ហានេះ ។  បក្សថ្មីនេះមិនទាន់មានប្រធាន អនុប្រធាន ឬថ្នាក់ដឹកនំានោះទេ  យើងខ្ញុំមានកាជជែក គ្នាអំពីបញ្ហានេះ “។

លោកបន្តថា “យើងចង់ឲ្យមានគណៈកម្មការមួយដែលមាន លក្ខន្តិកៈល្អ  ពេលនោះ មានរចនាសម្ព័ន្ធហើយ។ អីចឹងយើងចង់បានប្រធាន១ ឬក៏អាចមាន អនុប្រធានតែ១  ឬយ៉ាងច្រើន២ ។ កុំឲ្យដូចហ៊្វុនស៊ិនសព្វថ្ងៃមានអនុប្រធាន៦ ទៅ៧នាក់ឯណោះ ហើយមានអគ្គលេខាធិការរងដល់១២នាក់ យើងមិនចង់បានអីចឹងទេ  យើងចង់បាន អគ្គលេខាធិការរង១ ឬ២នាក់ យ៉ាងច្រើន៣នាក់ »។

គួរបញ្ជាក់ថា លោកញឹក ប៊ុនឆៃ បានប្រកាសថា មូលហេតុដែលនាំឲ្យលោក ចាក់ចេញពីគណបក្សចាស់ ដែលលោកធ្លាប់បានអះអាងថា មិនចាក់ចេញទៅណានោះ ដោយសារ តែមានបញ្ហាផ្ទៃក្នុង ជាមួយសម្តេចក្រុមព្រះ៕

លោក ញឹក ប៊ុនឆៃ៖ ការតែងតាំង ថ្នាក់ដឹកនាំគណបក្ស រួបរួមជាតិខុសស្រឡះ ពីគណបក្សហ៊្វុនស៊ិនប៉ិច