សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ថវិកា​៥៨,៨​លាន​ដុ​លា្ល​រ សម្រាប់​ឆ្នាំ​២០១៦ និង​២០១៧

​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​) ត្រូវការ​ថវិកា​សរុប​ចំនួន​៥៨,៨​លាន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​នៅក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ។ នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​។​

​ផ្អែក​តាម​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១៦-២០១៧ ដែល​ត្រូវ​បានអនុម័ត​ដោយ​ក្រុម​ប្រទេស ផ្តល់ជំនួយ​សំខាន់ៗ​របស់ អ​.​វ​.​ត​.​ក សម្រាប់​ឆ្នាំ​២០១៦ សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ថវិកា​ចំនួន​៣២,៣​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការចំណាយ​សម្រាប់​ភាគី​ជាតិ​មាន​ចំនួន​៦,៦ លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ​ចំនួន​២៥,៧ លាន​ដុល្លារ​អាមេរិក  ។ សម្រាប់​ឆ្នាំ​២០១៧ សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ថវិកា​ចំនួន​២៦,៥ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការចំណាយ​សម្រាប់​ភាគី​ជាតិ​មាន​ចំនួន​៦,៤ លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ​ចំនួន​២០,១ ដុល្លារ​អាមេរិក​។  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​

​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក​ឃ្នុ​ត រ៉ូ​ហ្សិ​ន​ហក អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​អ​.​វ​.​ត​.​ក បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ការអនុម័ត​លើ​គម្រោង​ថវិកា​ថ្មី​នេះ ព្រមទាំង​អំពាវនាវ​ដ៏​ទទូច​ដល់​សហគមន៍​ម្ចាស់ជំនួយ ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ចាំបាច់​ដល់​អ​.​វ​.​ត​.​ក ដើម្បី​អនុវត្តន៍​ផែនការ​ការងារ​របស់​ខ្លួន​ជា​បន្តទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​