អាមេរិក​ត្រៀម​បញ្ជូន​នាវាចម្បាំង​បន្ថែម​ដើម្បី​ធ្វើ​សមយុទ្ធ​ជាមួយ​ហ្វីលីពីន​ប្រឆាំងនឹង​ចិន​

​អវត្តមាន​នៃ​ដំណោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​រដ្ឋ​អាស៊ាន និង​ចិន បានធ្វើ​ឲ្យ​មានការ​ប្រ ឈម​គ្នា​កាន់តែ​តានតឹង​ទៅៗ​។ ចិន បាន​បន្ត​វាតទី​ក្នុង​តំបន់​ជម្លោះ​ដែលជា​តំបន់​ត្រួតស៊ីគ្នា​ជាមួយនឹង​រដ្ឋ​អាស៊ាន​ដែល​ធ្វើ​ឲ្យ​ហ្វីលីពីន​ដែលជា​ភាគី​ជម្លោះ​ផងដែរ​នោះ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​។ ចុងក្រោយ​នេះ ក្រោម​សំណើ​ហ្វីលីពីន​អាមេរិក បាន​អះអាងថា នឹង​បញ្ជូន​នាវា​ល្បាត​បន្ថែម​ទៅកាន់​តំបន់​ជម្លោះ​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយនឹង​ហ្វីលីពីន​ដើម្បី​ប្រឆាំង​ចិន​។

​លោក Philip Goldberg  អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល បាន​អះអាង​នៅ​ថ្ងៃ​ពុធ ទី​០២ ខែកុម្ភៈ នេះ​ថា អាមេរិក អាច​នឹង​បញ្ជូន​នាវា​ល្បាត​បន្ថែម​ដើម្បី​ចូលរួម​សមយុទ្ធ​ជាមួយនឹង​ហ្វីលីពីន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ គម្រោង​នេះ ធ្វើឡើង​ក្រោម​សំណើ​របស់​ហ្វីលីពីន ដែល​ស្នើឡើង ក្រោយពី​ចិន បាន​បញ្ជូន​យន្តហោះ​ជាច្រើន ដើម្បី​ហោះហើរ​ក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​បណ្តុំ​កោះ​ស្ព្រា​ត​លី​កាលពីដើម​ខែមករា កន្លងទៅ​។

​លោក Philip Goldberg បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក កំពុង​ជជែក​ជាមួយនឹង​ហ្វីលីពីន លើ​គោលការណ៍​មួយចំនួន​នៃ​ការធ្វើ​សមយុទ្ធ​នាវា​ល្បាត​ដែលមាន​លទ្ធភាព​ច្រើន​ដែល​អាច​នឹង​កើតឡើង រវាង​ប្រទេស​ទាំងពីរ​។ ក៏ប៉ុន្តែ​លោក ក៏បាន​បន្ថែមទៀតថា សមយុទ្ធ​នោះ នឹង​មិនមាន​ការជូន​ដំណឹង​ជាមុន​នោះទេ ដ្បិត​សមយុទ្ធ​ដែល​ធ្វើ​ក្នុង​ដែនសមុទ្រ​គឺជា​ការអនុវត្ត​សិទ្ធិសេរីភាព​ដែនសមុទ្រ ដែល​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ ហើយ អាមេរិក នឹង​បន្តធ្វើ​សកម្មភាព​នេះ​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។

​ជុំវិញ​នៃ​ការធ្វើ​គម្រោង​សមយុទ្ធ​នាវា​ល្បាត​យោធា​នេះដែរ មិនមែនជា​រឿង​ថ្មី​នោះទេ​។ កន្លងមក​អាមេរិក ក៏បាន​បញ្ជូន​នាវា​ល្បាត​របស់ខ្លួន​ដើម្បី​ប្រតិបត្តិការ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ពីរលើក​ដោយ​ជោគជ័យ​។ ក្នុងនោះ លើកដំបូង អាមេរិក បាន​ប្រតិបត្តិការ​នៅក្បែរ​កោះ​សិប្បនិម្មិត​ចិន​ក្នុង​បណ្តុំ​កោះ​ស្ព្រា​ត​លី​នៅ​ខែតុលា​ឆ្នាំ​២០១៥ និង​លើក​ទី​២ ទើបតែ​ធ្វើឡើង​កាលពី​ចុងខែ​មករា​កន្លងទៅ​។ ប្រតិបត្តិ​ការដែល​ធ្វើ​កន្លងមក ត្រូវបាន​អាមេរិក អះអាងថា ធ្វើឡើង​ក្រោម​ការអនុវត្ត​សិទ្ធិសេរីភាព​ដែនសមុទ្រ ខណៈ​ចិន ចោទថា អាមេរិក កំពុងតែ​លូកដៃ​ចូល​បញ្ហា​ផ្ទៃក្នុង និង​បាន​បំពាន​នឹង​ដែន​អធិបតេយ្យ​របស់​ចិន​ទៀតផង​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​