Luxemburg គម្រោងទៅ ជីកយករ៉ែ ពីអាចម៍ផ្កាយ នៅក្នុងអាវកាស

ប្រភពព័ត៍មាន របស់Business Insider ដែលបានសរសេរ នៅថ្ងៃនេះថាប្រទេស Luxemburg កំពុងរៀបចំគម្រោងការជីកយករ៉ែពីអាចម៍ផ្កាយនានា ដែលមាននៅក្នុងទីអាវកាស ហើយផែនការដ៏អស្ចារ្យមួយនេះ ក៏នឹងបានផ្តល់ប្រយោជន៍ជាច្រើន ដល់លោកLarry Page ដែលជាស្ថាបនិក របស់វេបសាយ Google ផងដែរ។

Business Insider ក៏បានសរសេរផងដែរថា ឧបនាយករដ្ឋមន្ត្រីលោក Etienne Schneiderរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសនេះបានមានប្រសាសថា រដ្ឋាភិបាលរបស់លោក នឹងសហការជាមួយនឹងក្រុមហ៊ុន តម្លើងប្រព័ន្ធផ្កាយរណបដែលធំជាងគេលើលោក SES និងក្រុមហ៊ុនពីរផ្សេងទៀតរបស់អាមេរិក ដើម្បីរៀបចំផែនការឲ្យមានដំណើរការឡើងឲ្យទាល់តែបាន។

ក្រុមហ៊ុនទាំងពីរនោះរូមមានក្រុមហ៊ុន The Planetary Resourcesដែលជាក្រុមហ៊ុនរបស់ លោកLarry Pageនិងក្រុមហ៊ុនDeep Space Industriesដែលជាក្រុមហ៊ុនធ្វើការលើការនំាំអ្នកទេសចរណ៍ ទៅទស្សនានៅក្នុងទីអាវកាស។លោកឧបនាយករដ្ឋមន្ត្រីបានប្រើប្រាស់រយះពេលជាងពីរឆ្នាំក្នុងការនាំក្រុមហ៊ុនទាំងពីរនេះមកធ្វើការរូមគ្នាលើផែនការជីកយក រ៉ែនេះហើយវាធ្លាប់ជាផែនការ សម្ងាត់មួយដែលលោកបានបង្កើត ឡើងក្រោយទស្សនះកិច្ចរបស់លោកនៅមជ្ឈមណ្ឌលស្រាវជ្រាវអាវកាសរបស់ណាសាកាលពីឆ្នាំ២០១៣មកម្ល៉េះ៕