អាមេរិក និងបង្កើត កងល្បាតជាមួយ ហ្វីលីពីន លើដែនទឹក ដែលកំពុងមាន ជម្លោះ

ទីក្រុងម៉ានីល: ប្រភពព័ត៍មានមួយពី រ៉យទ័រ បាននិយាយនៅថ្ងៃពុធនេះថា អាមេរិកគ្រោង នឹងបង្កើតកងល្បាតនាវាចរមួយជាមួយនឹងប្រទេស ហ្វីលីពីននៅលើដែនទឹក ដែលកំពុងមានជម្លោះ ជាមួយនឹងចិន។

ដែនទឹកដែលមានជម្លោះនេះជា ច្រកចេញចូលធំបំផុតមួយរបស់ពិភពលោកគឺ ដោយសារតែទឹកប្រាក់ដល់ទៅ ៥ពាន់កោដលានដុល្លារ ដែលជាទំហំទំនិញដឹកជញ្ជូន តាមកប៉ាល់តាមច្រកសមុទ្រនេះជារៀងរាល់ឆ្នាំ។ ចិនជាភាគីដែលកំពុងទាមទារយកដែនសមុទ្រច្រើនជាងគេ ដែលបន្ទាប់មកមានដូចជាប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីននិងតៃវ៉ាន់ ជាដើម។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលក្រុងម៉ានីល ធ្លាប់បានស្នើរសុំឲ្យអាមេរិក ធ្វើការចេញល្បាតលើដែនទឹកជម្លោះ នេះក្រោយពេលដែលចិនបានចាប់ផ្តើមធ្វើតេស្តសាកល្បង យន្តហោះចម្បាំងរបស់ខ្លួន នៅក្បែរតំបន់នោះហើយ អាមេរិកក៏ធ្លាប់បានបកស្រាយថា ខ្លួនមិនបានពាក់ព័ន្ធលើបញ្ហានេះ ដើម្បីទាមទារយកចំណែកណាមួយពី តំបន់ជម្លោះនេះនោះទេហើយពួកគេគឺមិនស្ថិតនៅភាគីណាមួយនោះឡើយបើទោះបី ជាចិននៅតែបន្តការរិះគន់ លើការចូលពាក់ព័ន្ធរបស់អាមេរិក៕

អាមេរិក និងបង្កើត កងល្បាតជាមួយ ហ្វីលីពីន លើដែនទឹក ដែលកំពុងមាន ជម្លោះ