លោក ញឹក ប៊ុនឆៃ បង្កើត​គណបក្ស​ថ្មី​ក្រោយ​ទំនាស់​ផ្ទៃ​ក្នុង​ហ្វ៊ុនស៊ីនប៉ិច

លោក ញឹក ប៊ុនឆៃ បង្កើត​គណបក្ស​ថ្មី​ក្រោយ​ទំនាស់​ផ្ទៃ​ក្នុង​ហ្វ៊ុនស៊ីនប៉ិច

លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​​ អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ​​ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)

លោក ញឹក ប៊ុនឆៃ បង្កើត​គណបក្ស​ថ្មី​ក្រោយ​ទំនាស់​ផ្ទៃ​ក្នុង​ហ្វ៊ុនស៊ីនប៉ិច

លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​។ (ហ៊ុល រស្មី/VOA)អតីត​មេទ័ព​របស់​កម្លាំង​រាជានិយម​ហ៊្វុនស៊ីន​ប៉ិច គឺ លោក​ ញឹក​ ប៊ុនឆៃ​​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ផ្តាច់​ចំណង​នយោបាយ​ជាមួយ​អតីត​ចៅហ្វាយ​របស់​លោក​ គឺ​ព្រះ​អង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច ដើម្បី​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ ឈ្មោះ​ថា​ «គណបក្ស​រួបរួមជាតិ»។ ភ្នំពេញ—

អតីត​មេទ័ព​របស់​កម្លាំង​រាជានិយម​ហ៊្វុនស៊ីន​ប៉ិច គឺ លោក​ ញឹក​ ប៊ុនឆៃ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ផ្តាច់​ចំណង​នយោបាយ​ជាមួយ​អតីត​ចៅហ្វាយ​របស់​លោក​ គឺ​ព្រះ​អង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច ដើម្បី​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ ឈ្មោះ​ថា​ «គណបក្ស​រួបរួមជាតិ»។

ការ​ប្រកាស​របស់​លោក ញឹក​ ប៊ុនឆៃ​ អតីត​មេទ័ព​ស្មោះ​នឹង​ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានសេចក្តី​រាយការណ៍​ព័ត៌មាន​ជា​បន្តបន្ទាប់​កាល​ពី​ពេល​ថ្មីៗ​នេះអំពី​ទំនាស់​ផ្ទៃ​ក្នុង​បក្ស​រវាង​ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ និង​លោក​ ញឹក​ ប៊ុនឆៃ​ ដែល​ជា​អនុប្រធាន​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច។​ ​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ​ ខ័ណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​កន្លង​ទៅ លោក​ ញឹក ប៊ុនឆៃ​ មាន​ប្រសាសន៍​ថា​ ការ​ដឹកនាំ​បែប​អត្តនោម័ត​ដែល​នឹងនាំ​ទៅ​រក​អំពើ​ពុក​រលួយ​និង​បក្សពួកនិយម​របស់​ព្រះ​អង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ​ បាន​ធ្វើ​ឲ្យ​លោក​និង​សមាជិក សមាជិកា​ នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​មួយ​ចំនួន ​មិន​សប្បាយ​ចិត្ត​ ហើយ​ត្រូវ​ដើរ​ចេញ​ពី​គណបក្ស​ ដើម្បី​ផ្តើម​ផ្លូវ​នយោបាយ​ថ្មី​មួយ​ដោយ​ខ្លួន​ឯង។​

លោក ញឹក ប៊ុនឆៃ បង្កើត​គណបក្ស​ថ្មី​ក្រោយ​ទំនាស់​ផ្ទៃ​ក្នុង​ហ្វ៊ុនស៊ីនប៉ិច

លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​។ (ហ៊ុល រស្មី/VOA)