រំលឹក​សម្ដី​អតីតប្រធាន​ក្រុម​ Man Utd ដែល​ទើប​ប្រកាស​ចូលនិវត្តន៍


រំលឹក​សម្ដី​អតីតប្រធាន​ក្រុម​ Man Utd ដែល​ទើប​ប្រកាស​ចូលនិវត្តន៍

វីរបុរស Manchester United កីឡាករ Nemanja Vidic បាន​ប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ៣៤ឆ្នាំ ក្រោយប្រឡូក​ក្នុង​អាជីព​បាល់ទាត់​ជិត​២​ទសវត្សន៍។

 

Vidic ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ក្នុង​ពិភព​បាល់ទាត់ទទួល​ស្គាល់​ថា​ជា​ខ្សែ​ការពារ​កណ្ដាល​ឆ្នើមមួយ​រូប ​កាល​ពីជំនាន់លោក Sir Alex ដោយ​រយៈ​ពេល​៨​ឆ្នាំ​នៅ Old Trafford រូបគេ​បាន​រួម​ចំណែក​ជួយ​ក្រុម​ឈ្នះពានរង្វាន់​ធំ​ៗ​ជា​ច្រើន​មាន​ដូចជា Premier league ៥​សម័យ​កាល, Champions League ១សម័យ​កាល, Club World Cup ១ សម័យ​កាល និង​ពាន​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ទាំង​ពាន​​ក្លឹប និង​ពាន​ផ្ទាល់​ខ្លួន។

 

រំលឹក​សម្ដី​អតីតប្រធាន​ក្រុម​ Man Utd ដែល​ទើប​ប្រកាស​ចូលនិវត្តន៍រំលឹក​សម្ដី​អតីតប្រធាន​ក្រុម​ Man Utd ដែល​ទើប​ប្រកាស​ចូលនិវត្តន៍

 

ដោយឡែក​ក្នុង​នាម​ជា​កីឡាករ​ដ៏​ជោគជ័យ​មួយ​រូប Vidic បាន​បន្សល់​ទុក​ពាក្យ​សម្ដី​មាន​ន័យ​ជា​ច្រើន​ឃ្លា​ ប៉ុន្តែ​ Sabay សូម​លើក​យក​មួយ​ឃ្លា​ មក​បង្ហាញ​ជូន​ប្រិយមិត្ត​៖ “មិន​ថា​អ្នក​ឈ្នះ​ពាន​ប៉ុន្មាន​ដង​នោះ​ទេ តែ​ក្នុង​នាម​ជា​កីឡាករ អ្នក​តែងតែ​ចង់​ឈ្នះ​ពាន​បន្ថែម​ទៀត”។

 

ការ​និយាយ​ពេល​នោះ គឺ​ក្រោយ​ពី Vidic បាន​ជួយ​បិសាច​ក្រហម​ឈ្នះ​ពាន​ជា​ច្រើន។ អតីត​កីឡាករ​ជម្រើស​ជាតិ​ស៊ែប បាន​ផ្លាស់​ទៅ​លេង​ឲ្យ Inter Milan កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​អ្នក​គាំទ្រ​ Man Utd នៅ​តែ​ចាត់​ទុក​រូប​គេ​ជា​វិរបុរស​មួយ​រូប​។

 

អ្នក​ណា​ខ្លះ ពេញ​ចិត្ត​ទម្រង់​ការពារ​ដ៏​មាំ​របស់ Vidic?

 

ដោយ៖ វីរ៉ុត