គ្នា​ពីរ​នាក់​ ស្លៀក​ពាក់​​បន្លំ​ក្លាយ​ជា​មនុស្ស​តែ​មួយ ទៅ​ទិញ​សំបុត្រ​កុន​បាន​សម្រេច​


គ្នា​ពីរ​នាក់​ ស្លៀក​ពាក់​​បន្លំ​ក្លាយ​ជា​មនុស្ស​តែ​មួយ ទៅ​ទិញ​សំបុត្រ​កុន​បាន​សម្រេច​

ដើម្បី​​ចង់​ដឹង​ថា ​តើ​មនុស្ស​ពីរ​នាក់​​អាច​បន្លំ​​បុគ្គលិក​​​រោង​កុន​​គិត​​ថ្លៃ​សំបុត្រ​ចូល​​តែ​ម្នាក់​បាន​ឬ​អត់ ​ បុរស​​​អ្នក​លេង​ Youtube ​មក​ពី​សហរដ្ឋអាមេរិក​ពីរ​នាក់​​​​​រួម​ជា​មួយ​​ក្រុម​ការងារ​បាន​រៀប​ចំ​តែង​ខ្លួន​បន្លំ​ជា​មនុស្ស​​មាឌ​ធាត់​ម្នាក់​ចូល​ទៅ​ទិញ​សំបុត្រ​។

 

គ្នា​ពីរ​នាក់​ ស្លៀក​ពាក់​​បន្លំ​ក្លាយ​ជា​មនុស្ស​តែ​មួយ ទៅ​ទិញ​សំបុត្រ​កុន​បាន​សម្រេច​
 

​​​​​​លោក Bo Johnson ​រួម​​ជា​មួយ​មិត្ត​ជិត​ស្និទ្ធ​ គឺ​លោក Matthew បាន​​ក្លែង​ធ្វើ​ជា​មនុស្ស​តែ​មួយ​ដោយ​​​ Matthew បាន​តោង ​Bo ជាប់​រួច​ពាក់​អាវ​គ្រប​ពី​លើ​ឲ្យ​​ក្លាយ​ជា​បុរស​ធាត់។ ក្រោយ​ពី​ហាត់​ត្រៀម​រួច​រាល់ ​Bo និង Matthew បាន​ទៅ​ដល់​រោង​កុន​ និង​ទៅ​ទិញ​សំបុត្រ​ ដោយ​មាន​ក្រុម​ការងារ​​ម្នាក់​ចាំ​ថត និង​ម្នាក់​ទៅ​ទិញ​សំបុត្រ​​ជា​មួយ។

 

ពេល​ទៅ​ដល់​កន្លែង Bo និង​ Matthew រួម​ជា​មួយ​​ក្រុម​ការងារ​ម្នាក់​ទៀត បាន​កុម្ម៉ង់​​ទិញ​សំបុត្រ ដើម្បី​មើល​រឿង​ Avengers តែ​ពីរ​សំបុត្រ​ប៉ុណ្ណោះ រួច​ពួក​គេ​បាន​ឆ្លង​កាត់​បុគ្គលិក​អ្នក​ចាំ​ហែក​សំបុត្រ​​ បាន​យ៉ាង​ជោគ​ជ័យ។

គ្នា​ពីរ​នាក់​ ស្លៀក​ពាក់​​បន្លំ​ក្លាយ​ជា​មនុស្ស​តែ​មួយ ទៅ​ទិញ​សំបុត្រ​កុន​បាន​សម្រេច​
 

វីដេអូ​របស់​ Bo និង​ Matthew បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ រហូត​​​មាន​អ្នក​ចូល​មើល​ដល់​ជាង​ ២​លាន​នាក់។ ប៉ុន្តែ​​​ជា​ចុង​ក្រោយ​ពួក​គេ​បាន​​ ណែ​នាំ​​សាធារណជន​​កុំ​ធ្វើ​តម្រាប់​តាម​ពួក​គេ​ផង​ដែរ៕

ចុចអាន៖ ក្មេង​ប្រុស​​សុំ​ឲ្យ​​​​មនុស្ស​ចាស់​ជួយ​អុជ​បារី​​ឲ្យ​ជក់ លទ្ធផល​​​គឺ​…

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ metro​