ការ​ចាក​ចេញ​ដ៏​ច្រើន​ប្រចាំ​ឆ្នាំ​នៃ​ក្រុមជន​ Rohingya ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ផ្អាក

ការ​ចាក​ចេញ​ដ៏​ច្រើន​ប្រចាំ​ឆ្នាំ​នៃ​ក្រុមជន​ Rohingya ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ផ្អាក

រូបថត​ឯកសារ៖ ប្រជាជន​ Rohingya កំពុង​អង្គុយ​ក្នុង​កន្លែង​ស្នាក់​នៅ​ដែល​បាក់​បែក​ក្នុង​ជំរំ​នៅ​ក្រៅ​ក្រុង​ Sittwe រដ្ឋ Rakhine កាល​ពី​ឆ្នាំមុន។ការ​បង្ក្រាប​ដោយ​រដ្ឋាភិបាល​លើ​ពួក​អ្នកជួញ​ដូរ​មនុស្ស​និង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​សុទិដ្ឋិនិយម​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្នថា​ស្ថាន​ភាព​ពួក​ Rohinya នឹង​ល្អ​ប្រសើរ​ជាងមុន។ ស៊ិតវេ (មីយ៉ាន់ម៉ា)—

ពេល​នេះ​ជា​«រដូវ​ធ្វើ​ដំណើរ​តាម​សមុទ្រ»​នៅ​ក្នុង​ប្រទេស​ភូមា​ដែល​ជា​ពេល​វេលា​មួយ​ក្រុម​ជនអំបូរ Rohingya ​កាន់​សាសនា​ឥស្លាម​ធ្វើ​ដំណើរ​តាម​សមុទ្រ​ដើម្បី​ស្វះ​ស្វែង​រក​ជីវភាព​ល្អ​ជាង​មុន​នៅ​ឯ​ប្រទេស​ក្រៅ។ ​ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ មាន​ភាព​ខុស​ប្លែក​ពី​មុន។ ​ការ​បង្ក្រាប​ដោយ​រដ្ឋាភិបាល​លើ​ពួក​អ្នកជួញ​ដូរ​មនុស្ស​និង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​សុទិដ្ឋិនិយម​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្នថា​ស្ថាន​ភាព​ពួក​ Rohinya នឹង​ល្អ​ប្រសើរ​ជាងមុន។

កាល​ពី​មុន​ ឆ្នេរ​ខ្សាច់​ទាំង​នេះ​ជា​កន្លែង​ដែល​ពួក​ Rohingya ​កាន់សាសនា​ឥស្លាម​ បាន​គេច​ខ្លួន​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់​ទៅ​ប្រទេស​ក្រៅ​ដែល​ជន​ខ្លះ​បាន​រង​គ្រោះ​ដោយសារ​ពួក​ជួញ​ដូរ​មនុស្ស។

ទោះជា​មាន​គ្រោះថ្នាក់​ក៏​ដោយ​ក៏ជន​ច្រើន​នាក់​បាន​រត់គេច​ខ្លួន​ជា​ជាង​ទ្រាំនឹង​ជីវភាព​នៅ​ក្នុង​ជំរំ​មាន​ការ​រឹតត្បិត​ដោយ​មាន​ការ​សិក្សា​បន្តិច​បន្តួច​ ការ​ថែ​រក្សា​សុខភាព​មិន​ល្អ​និង​គ្មាន​ការងារ​ធ្វើដែល​នាំ​ឱ្យ​ជន​ច្រើន​នាក់​បាក់​ទឹក​ចិត្ត។

«ខ្ញុំ​គ្រោង​ចាក​ចេញ​តាមទូក​ព្រោះ​យើង​វេទនា​ខ្លាំង​ណាស់។ Hitler ​សម្លាប់​ពួក​ Juif។ នេះ​ជា​ការ​សម្លាប់​មនុស្ស​មួយ​ជំហាន​ម្តងៗ​គឺ​ជា​ការ​ប្រល័យ​ពូជសាសន៍​តាម​លំដាប់»។

ឆ្នាំ​ទៅ​មិញ​មាន​ Rohingya ​ប្រមាណ​២៥.០០០​នាក់់​បាន​រត់​គេច​ខ្លួន។ ឆ្នាំ​នេះ​មាន​ប្រមាណ​តែ​១.០០០នាក់​ប៉ុណ្ណោះ​ដោយសារ​មាន​ការ​បង្ក្រាប​លើ​ពួក​ជួញដូរមនុស្ស​ហើយ​នៅ​សល់​តែ​មនុស្ស​ដែល​ចង់​គេចខ្លួន​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។​

«ពេល​នេះ​គ្មាន​អ្នកជួញ​ដូរ​មនុស្ស​ទេ ខ្ញុំ​នឹង​ទិញ​ទូក​មួយ។ ការលិច​ទូក​ក្នុង​សមុទ្រ​ប្រសើរ​ជាង​រស់នៅ​ទីនេះ​ដោយ​គ្មាន​សេរីភាព»។

Noor Muhammed ​ក៏​គ្រោង​ទៅ​ម៉ាឡេស៊ី​ដែរ។ សម្លៀក​បំពាក់​និង​របស់​របរ​ទាំង​អស់​ត្រូវ​ញាត់​ក្នុង​បាវ​អង្ករ​តែ​មួយ។

«ស្ថានភាព​អាក្រក់​ណាស់​ក្នុង​ជំរំ​នេះ។​ យើង​រស់​នៅ​ក្នុង​បន្ទប់​តូច​មួយ​ជា​មួយ​សមាជិក​៨​នាក់​នៃ​គ្រួសារ​យើង។ ជី​វិត​យើង​ដូច​ជា​ជីវិត​សត្វ។ ​ខ្ញុំ​ព្រួយ​អំពី​អនាគត​កូន​ខ្ញុំ។ ​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ប្រទេស​មួយ​ទៀត​យើង​នឹង​មាន​សិទ្ធិ​ជា​មូលដ្ឋាន។ ខ្ញុំ​នឹង​អាច​ធ្វើការ​បាន​ហើយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ខ្ញុំ»។

ពេល​នេះ Noor ​ពន្យារ​ពេល​ការ​ធ្វើដំណើរ​ក្រោយ​ជ័យជម្នះ​របស់​គណបក្សលោកស្រី​ អង់សាន ស៊ូជី។​

ជន​ Rohingya ​ច្រើន​នាក់​សង្ឃឹម​ថា​គណបក្ស​លោក​ស្រី​នឹង​ធ្វើការ​ដើម្បី​កែ​លម្អ​ជីវភាព​ក្នុងជំរំ​ទោះ​ណា​ជា​លោកស្រី​នៅ​ស្ងាត់ស្ងៀម​អំពី​ស្ថានភាព​ពួក Rohingya ក៏​ដោយ។ ពេល​នេះ​មនុស្ស​រាប់ពាន់​នាក់​ដូច​ជា​ Noor ដែរ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រាកដ​ប្រជា​នៅ​ពេល​ពួក​គេ​សង្ឃឹម​ថា​នឹង​មាន​សញ្ញា​នៃ​ការផ្លាស់​ប្តូរ៕

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ