កាសែត​អង់គ្លេស​ចុះផ្សាយ​ថា Minho និង Sooyoung ជា​សង្សារ​នឹង​គ្នា

កាសែត​អង់គ្លេស​ចុះផ្សាយ​ថា Minho និង Sooyoung ជា​សង្សារ​នឹង​គ្នា

កាសែត​របស់​បរទេស​មួយ​បាន​រាយការណ៍​ថា Minho សមាជិក​ក្រុម​ចម្រៀង​បុរស Shinee និង Sooyoung សមាជិក​ក្រុម Girls’ Generation គឺ​ជា​គូ​សង្សារ​នឹង​គ្នា។

 

កាសែត​អង់គ្លេស​ចុះផ្សាយ​ថា Minho និង Sooyoung ជា​សង្សារ​នឹង​គ្នា

 

កាសែត​អង់គ្លេស​ចុះផ្សាយ​ថា Minho និង Sooyoung ជា​សង្សារ​នឹង​គ្នា

 

កាសែត​អង់គ្លេស​ចុះផ្សាយ​ថា Minho និង Sooyoung ជា​សង្សារ​នឹង​គ្នា

 

កាល​ពី​ព្រឹក​ថ្ងៃ​ទី ៣​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​សង្គម​របស់​កូរ៉េ​ខាង​ត្បូង​បាន​ចែក​រំលែក​គ្នា​ព័ត៌មាន​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង Shinee និង Girls’ Generation ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​​បញ្ហា​នេះ​ ​គឺ​កាសែត​មួយ​ដែល​មាន​ឈ្មោះ​ថា London Life របស់​ចក្រភព​អង់គ្លេស​បាន​ចុះផ្សាយ​​​ថា Minho និង Sooyoung ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី New York Fashion Week កាល​ពី​ចុង​ឆ្នាំ​មុន​នោះ​គឺ​ជា​សង្សារ​នឹង​គ្នា។

 

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ភ័ន្តច្រឡំនេះ​កើត​ឡើង​​គឺ​​ដោយ​សារ​តែ​ក្នុង​កំឡុង​ពេល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ តារា​ចម្រៀង​មក​ពី​ផលិតកម្ម SM Entertainment ទាំង​២​បាន​បង្ហាញ​ពី​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​ដូច​គូ​សង្សារ។ គួរ​បញ្ជាក់​ដែរ​ថា Sooyoung មាន​មិត្ត​ប្រុស​រួច​ហើយ​ដោយ​សង្សារ​របស់​តារា​ចម្រៀង​រូប​នេះ​គឺ​តារា​សម្ដែង Jung Kyung Ho៕

 

កាសែត​អង់គ្លេស​ចុះផ្សាយ​ថា Minho និង Sooyoung ជា​សង្សារ​នឹង​គ្នា

 

កាសែត​អង់គ្លេស​ចុះផ្សាយ​ថា Minho និង Sooyoung ជា​សង្សារ​នឹង​គ្នា

 

កាសែត​អង់គ្លេស​ចុះផ្សាយ​ថា Minho និង Sooyoung ជា​សង្សារ​នឹង​គ្នា

 

ចុចអាន៖Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14