ក្រសួង​ព័ត៌មាន​ប្រកាស​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ចាប់​ពីម៉ោង១៩ ​ដល់ម៉ោង២១យប់​

 ក្រសួង​ព័ត៌មាន​ តាមរយៈសេចក្តីប្រកាស​ដែលមាន​ចុះហត្ថលេខា​ដោយឯកឧត្តម​ ខៀវ​ កញារិទ្ធ ចុះនៅថ្ងៃ​ទី០១​ ខែកុម្ភៈឆ្នាំ២០១៦ ​បាន​តម្រូវ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ខ្សែកាប ​និង​ទូរទស្សន៍​គ្រប់ប្រភេទ ​ដែល​កំពុង​តែ​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​នៅក្នុងប្រទេសទាំងអស់​ ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ចាប់ពី​ម៉ោង​ ១៩:០០ ​នាទីដល់ម៉ោង ២១:00 ​នាទីយប់​ ក្នុង​គោល​បំណង​បំផុស ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ វប្បធម៍​ដ៏​រុង​រឿង​ និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ការ​រីក​ចំរើន ​ក៏​ដូច​ជា​រួម​ចំណែក​ផ្តល់​តម្លៃ ​និង​ឱ​កាស​ការងា​រ​ដល់​សិល្បៈករ ​សិល្បៈ​ការិនី​របស់ខ្មែរ​ឲ្យមានការងារ​ធ្វើ ​និង​បាន​បញ្ចេញ​ស្នាដៃ​ ព្រម​ទាំង​ទេពកោសល្យ​របស់​ខ្លួន​ជូនប្រជាពលរដ្ឋខ្មែរ​ និង​ភ្ញៀវ​អន្តរជាតិ​បានទស្សនា​នូវសិល្បៈ ​វប្បធម៍ ​ប្រពៃណីដ៏​រុងរឿង​របស់​ខ្មែ​រ៕​សូមអានសេចក្តីប្រកាស៖ 
ក្រសួង​ព័ត៌មាន​ប្រកាស​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ចាប់​ពីម៉ោង១៩ ​ដល់ម៉ោង២១យប់​ក្រសួង​ព័ត៌មាន​ប្រកាស​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ចាប់​ពីម៉ោង១៩ ​ដល់ម៉ោង២១យប់​ក្រសួង​ព័ត៌មាន​ប្រកាស​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ចាប់​ពីម៉ោង១៩ ​ដល់ម៉ោង២១យប់​
ដោយ៖ ស៊ាវ ឈាន