របស់​ក្មេង​លេង​ដែល​អ្នក​មិនគួរ​ទិញ​ឲ្យ​ទារក​ទើបនឹង​កើត​លេង​

របស់​ក្មេង​លេង​ដែល​អ្នក​មិនគួរ​ទិញ​ឲ្យ​ទារក​ទើបនឹង​កើត​លេង​

​មាន​របស់របរ​ក្មេង​លេង​ច្រើនណាស់​ដែល​ធ្វើឲ្យ​ឪពុក​ម្តាយ​ថ្មីថ្មោង​ចង់​ទិញ​ទុក​ព្រោះ​ពួកគេ​តែង​យល់ថា​វា​មាន​សារៈសំខាន់​សម្រាប់​កូន​ដ៏​តូច​របស់​ពួកគេ​។ យ៉ាងណាក៏ដោយ ភាគច្រើន​នៃ​របស់​ទាំងនោះ​មិនល្អ​ឡើយ ឬក៏​អាច​មាន​ផល​អាក្រក់​ដល់​សុខភាព​កូន​បាន​។ ដូច្នេះ​ខណៈពេលដែល​ជ្រើសរើស​របស់​ក្មេង​លេង​នោះ អ្នក​គួរតែ​ជ្រើសរើស​វា​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​របស់របរ​ក្មេង​លេង​សំខាន់ៗ​ដែល​អ្នក​មិន​ត្រូវ​ទិញ​វា​ឲ្យ​កូន​ប្រើ​ឡើយ​។

ខ្នើយ​ទារក​
កូនតូច​របស់​អ្នក​ពិតជា​មិន​ត្រូវការ​ខ្នើយកើយ​ឡើយ​។ តាមពិត ខ្នើយ​អាច​នាំឲ្យមាន​បញ្ហា​ដកដង្ហើម​មិនបា​ន​បើសិនជា​ក្បាល​ជាប់​នឹង​ខ្នើយ​នោះ​។

ប្រដាប់​អង្គុយ​ឲ្យ​ក្មេង​ចេះ​ដើរ​
របស់​ក្មេង​លេង​ដែល​អាច​ជួយ​ឲ្យ​ក្មេង​ឆាប់​ចេះ​ដើរ​មួយ​នេះ​ពិតជា​មិនល្អ​ឡើយ​។ ដោយសារ​តែ​ឧបករណ៍​មួយ​នេះ​អាច​រំខាន​ដល់​ការលូតលាស់​សន្លាក់​ត្រគៀក​នោះ ដូច្នេះរ​បស់​នេះ​ត្រូវ​បាន​ហាមប្រាម​មិនឲ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​កាណាដា​ឡើយ​។

បូ​ពាក់​ក្បាល​
មែន​ហើយ បូរ​ពាក់​ក្បាល​ជា​រូប​ផ្កា​ស្អាតៗ​ទាំងនោះ​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់​នៅពេល​ពាក់​លើ​ទារក​តូចៗ​បែបនេះ ប៉ុន្តែ​វា​នឹង​ធ្វើឲ្យ​មាន​ការឈឺចាប់​បាន​។ អ្វី​ដែល​ជា​កំហុស​ដ៏​ចំបង​បំផុត​ដែល​ឪពុក​ម្តាយ​ធ្វើ​នោះ​គឺ​ទិញ​បូរ​ចង​ក្បាល​ដែល​យឺត​តឹងៗ​ពាក់​ឲ្យ​កូនតូចៗ​របស់ខ្លួន​។

ក្បាលដោះ​បៀម​លេង​
ក្បាលដោះ​បៀម​លេង​អាច​នាំ​ឲ្យ​ច្រឡំ​ថា​ជា​ក្បាលដោះ​មែនទែន រំខាន​ដល់​ការលូតលាស់​ប្រហោង​ក្នុង​មាត់ និង​ធ្មេញ​ដុស​មិន​ស្មើគ្នា​នៅ​ថ្ងៃ​អនាគត ដូច្នេះ​វា​ក៏​អាច​ធ្វើឲ្យ​មាន​ការបង្ករោគ​បានដែរ​។ របស់​មួយ​នេះ​មិនគួរណា​ទិញ​ឲ្យ​កូន​ប្រើ​ឡើយ​។
របស់​ក្មេង​លេង​ដែល​អ្នក​មិនគួរ​ទិញ​ឲ្យ​ទារក​ទើបនឹង​កើត​លេង​
តុក្កតា​សត្វ​ដែល​ធំៗ​
ក្មេងៗ​ពិតជា​មិន​ត្រូវកា​ររ​តុក្កតា​ធំៗ​អោប​ឡើយ​បើសិនជា​ដាក់​វា​នៅក្បែរ​គ្រែ ប៉ុន្តែ​វា​អាច​នឹង​ធ្វើឲ្យ​ពួកគេ​ដកដង្ហើម​មិនកើត​ដោយ​ចៃដន្យ​បាន ជាពិសេស​គឺ ព្រុយ​រោម​របស់​តុក្តា​នោះ​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។