លទ្ធផល ២គូក្នុងក្របខណ្ឌ Premier League យប់មិញ

ក្រុងឡុងដ៏៖ រាត្រីទៀបភ្លឺឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ក្លឹបបាល់ទាត់ Everton បានយកឈ្នះក្លឹប Newcastle United ក្នុងលទ្ធផល ៣-០ ខណៈដែលតោខៀវ Chelsea មិនអាចធ្វើអ្វីម្ចាស់ផ្ទះបាន ដោយត្រឹមតែស្មើ ០-០ ជាមួយនឹងក្លឹប Watford ។

លទ្ធផលឈ្នះរបស់ Everton បានឡើងទៅគ្រប់គ្រង តារាងលេខរៀងទី១១ ដោយផុតគ្រោះផុតភ័យពី តំបន់កាត់ចេញពីលីក កំពូលអង់គ្លេសមែនពិត តែ Everton មិនបណ្តែតបណ្តោយឡើយ ដោយដាក់សម្ពាធ កាន់តែធ្ងន់ធ្ងរ ទៅលើក្លឹប សារិការព្រៃ Newcastle United ដោយបន្តស្ថិតនៅក្នុង តំបន់កាត់ចេញពី លីកកពូល ។

ដោយឡែក តោខៀវ Chelsea មិនអាចធ្វើអ្វី Watford បានឡើយ ដោយត្រឹមតែលទ្ធផលសូន្យស្មើ ដោយតោខៀវស្ថិត នៅលេខរៀងទី១៣ និង Watford ស្ថិតនៅលេខរៀងទី៩ ក្នុងចំណោម២៤ប្រកួតដូចគ្នា ។ ប៉ុន្តែការប្រកួតយប់មិញនេះ Watford បានឈ្នះកាតលឿង ក្លឹបតោខៀវ ដោយ២កាត់ទល់១ ៕

លទ្ធផល ២គូក្នុងក្របខណ្ឌ Premier League យប់មិញ