តូយ៉ូតា និង Lexus ប្រកាសប្រមូលរថយន្ត ដោយសារបញ្ហាពោង សុវត្ថិភាពផ្នែកចំហៀង

បច្ចេកវិទ្យា៖ រថយន្តប្រភេទតូយ៉ូតា និង Lexus ត្រូវបានក្រុមហ៊ុន ប្រកាសប្រមូលមកវិញ ជាមួយនឹងប្រភេទរថយន្ត SUV និង រថយន្តភីកអាប់ ដើម្បីដោះស្រាយបញ្ហាពោងសុវត្ថិភាព ផ្នែកចំហៀងរថយន្ត។ នេះបើយោងតាម autoguide ចុះផ្សាយ។

រថយន្តដែលប្រកាសប្រមូលមកវិញ មានចំនួន ៣២០.០០០ គ្រឿង ដោយក្នុងនោះមានរថយន្តស៊េរីឆ្នាំ ២០០៣-២០០៦ Land Cruiser រថយន្ត 4Runner ស៊េរី២០០៥-២០០៦ Tundra និង Sequoia២០០៥-២០០៦ Lexus LX470 ស៊េរី២០០៣-២០០៦ ហើយនិង GX470 ស៊េរី២០០៤-២០០៦ ។

បើតាមអ្នកជំនាញផលិតរថយន្តរបស់ជប៉ុនបានឲ្យដឹងថា រថយន្តខាងលើដែលប្រកាសហៅ ដោយសារតែមានបញ្ហាពោងសុវត្ថិភាព ផ្នែកចំហៀងរថយន្ត ដោយសារតែធ្វើមិនបានត្រឹមត្រូវ ហើយបង្កហានិភ័យសម្រាប់អ្នកបញ្ជារថយន្ត៕

តូយ៉ូតា និង Lexus ប្រកាសប្រមូលរថយន្ត ដោយសារបញ្ហាពោង សុវត្ថិភាពផ្នែកចំហៀង