កូរ៉េផ្តល់ថវិកា ១៣លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងសង់ ទីលានចាក់សម្រាម និងកន្លែងកែច្នៃ សម្រាមនៅសៀមរាប

ភ្នំពេញ៖ រដ្ឋាភិបាល នៃប្រទេសកូរ៉េខាងត្បូង ផ្តល់ជំនួយជាថវិកា ដល់កម្ពុជាចំនួន ១៣លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ ទីលានចាក់សម្រាម និងកន្លែងកែច្នៃ សម្រាមដ៏ធំមួយ នៅក្នុងខេត្តសៀមរាបអង្គរ។

គម្រោងនេះអាច នឹងចាប់ដំណើរ ការក្នុងអំឡុងខែមីនា ឆ្នាំ២០១៦ខាងមុខ។ រីឯទីតាំងនៃការ កសាងនេះមានទំហំផ្ទៃដី ៣០ហិកតា ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយ ប្រមាណជា ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) ដែលបានដក់ស្រងសម្តីរបស់ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបថា សម្រាប់គម្រោងសាង សង់នេះផ្នែកបច្ចេកទេស និងការគ្រប់គ្រងមួយចំនួនធំ ក្នុងជំហានដំបូង គឺខាងភាគីកូរ៉េជា អ្នកអនុវត្តន៍ទំាងអស់ ហើយអាជ្ញាធរខេត្តសៀមរាប គ្រាន់តែជាអ្នករៀបចំផ្ទៃដី ដោយមានមន្រ្តី មួយចំនួនសម្រាប់ធ្វើ កិច្ចសហប្រតិបត្តិការជា មួយភាគីកូរ៉េប៉ុណ្ណោះ។

លោកបានរំពឹងទុកថា បន្ទាប់ពីទីលានចាក់សំរាម និងកែច្នៃនេះសាង សង់រួចរាល់ហើយ ការគ្រប់គ្រងសំរាមនៅ ក្នុងក្រុងសៀមរាប និងមានភាពល្អប្រសើរ ជាពិសេសអនាម័យបរិស្ថាន និងមានភាពស្រស់ស្អាត។

ក្នុងរបាយការណ៍ របស់មន្ទីរបរិស្ថានខេត្តសៀមរាប បានបង្ហាញឲ្យដឹងថា នៅក្នុងក្រុងសៀមរាប ក្នុងមួយថ្ងៃមានសំរាម កើតឡើងប្រមាណជា ២៧០តោន ហើយសំរាមទំាងនេះ ក្រុមហ៊ុនប្រមូលសំរាមប្រមូល និងដឹកជញ្ជូនចេញបានតែ ៦០ ទៅ៧០ភាគរយ ប៉ុណ្ណោះ។ ចំណែកសំរាមដែល នៅសល់ត្រូវប្រជាពលរដ្ឋ យកទៅដុតកប់ ឬបោះចោលនៅតាម ដងផ្លូវក្នុងប្រឡាយទឹក ដែលកំពុងតែធ្វើឲ្យមាន ហានិភ័យដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ និងគិតគូរអំពីបញ្ហាការ គ្រប់គ្រងកាកសំណល់ទំាងរឹងនិ ងរាវ ហើយចំពោះសំណល់រាវខេត្ត ទទួលបានគម្រោង៣ធំៗ ដែលបច្ចុប្បន្នកំពុង ដំណើរការគឺមាន ទី១. របស់ ADB, ទី២. របស់AFD បារំាង និងទី៣. គម្រោងរបស់ (កយកា) នៃរដ្ឋាភិបាលកូរ៉េ។ រីឯការគ្រប់គ្រងសំណល់រឹង គឺនៅមានបញ្ហាខ្វះ ទីលានចាក់សំរាម។ ប៉ុន្តែឥឡូវនេះខេត្តទទួល បានគម្រោងដ៏ធំមួយ ពីរដ្ឋាភិបាលកូរ៉េក្នុងទឹកប្រាក់ ១៣លានដុល្លារអាម៉េរិក សម្រាប់សាងសង់ ទីលានចាក់សំរាម និងកែច្នៃដែលទីលាននេះ មានលទ្ធភាពកែច្នៃកាក សំណល់ឱ្យជារបស់ប្រើប្រាស់ ផ្សេងៗក្នុង១ថ្ងៃៗ អាចបានរហូតដល់ទៅ ៣០០តោន៕