Selena ហត់​នឿយ​នឹង​រឿង​ស្នេហា​ជាមួយ Justin និង​មិន​ធ្លាប់​ស្អប់ Miley ពី​មុន​មក

Selena ហត់​នឿយ​នឹង​រឿង​ស្នេហា​ជាមួយ Justin និង​មិន​ធ្លាប់​ស្អប់ Miley ពី​មុន​មក

មាន​វត្តមាន​នៅ​ក្នុង​ទស្សនាវដ្ដី W លេខ​ថ្មី តារា​ចម្រៀង​អាមេរិក Selena Gomez បាន​បើក​ចិត្ត​ចែក​រំលែក​ពី​ចំណង​ស្នេហា​រវាង​ខ្លួន​និង Justin Bieber ក៏​ដូច​ជា​អតីត​សត្រូវ​ស្នេហា Miley Cyrus។

 

Selena ហត់​នឿយ​នឹង​រឿង​ស្នេហា​ជាមួយ Justin និង​មិន​ធ្លាប់​ស្អប់ Miley ពី​មុន​មក

 

តារា​ចម្រៀង​និង​សម្ដែង​វ័យ ២៣ ឆ្នាំ Selena Gomez ទើប​តែ​មាន​​បង្ហាញ​ខ្លួន​យ៉ាង​សិចស៊ី​នៅ​លើ​ទស្សនាវដ្ដី W លេខ​ចេញ​ផ្សាយ​ថ្មី​បំផុត។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ទស្សនាវដ្ដី​មួយ​នេះ អតីត​តារា​របស់ Disney បាន​ចែក​រំលែក​ពី​ចំណង​ស្នេហា​ដែល​ខ្លួន​ធ្លាប់​មាន​ជាមួយ​តារា​ចម្រៀង​វ័យ​ក្មេង Justin Bieber។ ស្រប​នឹង​គ្នា​នេះ​ដែរ នាង​ក៏​បាន​បង្ហើប​ពី​រឿង​​នាង​នឹង Miley Cyrus ដែល​ធ្លាប់​ជា​សត្រូវ​ស្នេហា​នឹង​គ្នា។

 

Selena ហត់​នឿយ​នឹង​រឿង​ស្នេហា​ជាមួយ Justin និង​មិន​ធ្លាប់​ស្អប់ Miley ពី​មុន​មក

 
និយាយ​ពី​ចំណង​ស្នេហា​ជួប​បែក​ៗ​រវាង​ខ្លួន​និង​អតីត​មិត្ត​ប្រុស Justin Bieber តួ​រឿង “Spring Breakers” បាន​ឲ្យ​ដឹង​ថា៖ “ដំបូង​ឡើយ ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ៗ​ទាំង​អស់។ នៅ​ពេល​នោះ ខ្ញុំ​ទើប​តែ​មាន​អាយុ ១៨ ឆ្នាំ ខ្ញុំ​មាន​សង្សារ ពួក​យើង​មើល​ទៅ​សម​គ្នា ខ្ញុំ​ចូល​ចិត្ត​រឿង​ហ្នឹង។ ប៉ុន្តែ​បេះដូង​របស់​ខ្ញុំ​ចាប់​ផ្ដើម​បែក​ខ្ទេចខ្ទី នៅ​ពេល​ដែល​ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង​ខ្លះ។ មាន​ពាក្យ​ចចាមអារ៉ាម​ពី​ពួក​យើង រាប់​លាន​រឿង​នៅ​គ្រប់​ទិសទី​។ ខ្ញុំ​មាន​​អារម្មណ៍​ថា​ដូច​កំពុង​​ឈរ​នៅ​ក្នុង​ជ្រុង​បន្ទប់ បោក​ក្បាល​នឹង​ជញ្ជាំង មិន​ដឹង​ថា​ត្រូវ​ទៅ​ណា។

 

Selena ហត់​នឿយ​នឹង​រឿង​ស្នេហា​ជាមួយ Justin និង​មិន​ធ្លាប់​ស្អប់ Miley ពី​មុន​មក

 
ម្ចាស់​បទ “Same Old Love” បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​ពិត​ជា​អស់​កម្លាំង ខ្ញុំ​ហត់​នឿយ​ពិត​មែន។ ខ្ញុំ​បារម្ភ​ពី​សុខភាព​របស់ Justin ប៉ុន្តែ​ខ្ញុំ​មិន​អាច​បន្ត​រឿង​នេះ​ទៀត​ទេ”។

 

ក្រៅ​ពី​នេះ​ដែរ តារា​កើត​ឆ្នាំ ១៩៩៣ ក៏​បាន​បើក​ចិត្ត​និយាយ​ពី Miley Cyrus ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​ជ្រក​ក្រោម​ទ្រនំ​តែ​មួយ។ Selena បញ្ជាក់​ថា​នាង​គ្មាន​គំនុំ​អ្វី​នឹង​ម្ចាស់​បទ “Wrecking Ball” នោះ​ទេ។ “ពួក​យើង​មិន​ដែល​មាន​ជម្លោះ​នឹង​គ្នា​នោះ​ទេ។ យើង​ទាំង​២​ធ្លាប់​ស្រលាញ់​បុរស​តែ​ពេល​កាល​អាយុ ១៦ ឆ្នាំ។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​រឿង​ក្មេង​ៗ​នោះ​ទេ។ មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​ជម្រើស​សម្រាប់​អនាគត​រៀងៗ​ខ្លួន។ ប្រាកដ​ហើយ​ថា​នាង​មិន​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ហើយ ខ្ញុំ​ក៏​មិន​ចង់​ធ្វើ​អ្វី​ដែល​នាង​កំពុង​ធ្វើ​នោះ​ដែរ។ តែ​ខ្ញុំ​ជា​អ្នក​គាំទ្រ​ចម្រៀង​របស់​នាង ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​នាង​គិត​អ្វី​ពី​ខ្ញុំ​ដែរ”៕

 

Selena ហត់​នឿយ​នឹង​រឿង​ស្នេហា​ជាមួយ Justin និង​មិន​ធ្លាប់​ស្អប់ Miley ពី​មុន​មក

 

ចុចអាន៖តារា​ម៉ូដែល​​ម្នាក់​នេះ​គឺ​ជា​​មិត្ត​ប្រុស​ថ្មី​របស់ Selena Gomez?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖usmagazine