កម្ពុជា​ទិញ​អគ្គិសនី​ពី​បរទេស​ជាង​២៥​ភាគរយ ក្នុង​ឆ្នាំ​២០១៥

 
​កម្ពុ​ជាមាន​ប្រភព​អគ្គិសនី​ធំៗ​ចំនួន​២ គឺ​ប្រភព​អគ្គិសនី​ក្នុងស្រុក និង​ប្រភព​អគ្គិសនី​នាំចូល​ពី​ប្រទេសជិតខាង​។ សម្រាប់​ប្រភព​អគ្គិសនី​ក្នុងស្រុក​បាន​ក្របដណ្តប់ ៧៤.២៧​ភាគរយ នៃ​ការប្រើប្រាស់​អគ្គិសនី​ក្នុងស្រុក​សរុប ខណៈ​បរិមាណ​អគ្គិសនី​ចំនួន​២៥.៧៣​ភាគរយ​ទៀត បានមកពី​ការនាំ​ចូល​ពី​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ឡាវ​។

​ផ្នែក​តាម​របាយការណ៍​វឌ្ឍនភាព​របស់​វិស័យ​អគ្គិសនី​របស់​កម្ពុជា ឆ្នាំ​២០១៥ ប្រភព​អគ្គិសនី​ក្នុងស្រុក មាន​ប្រ​ភ​ពី​ធ្យូងថ្ម​ក្នុង​អានុភាព​៣៦៨​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​៣៦.៩០​ភាគរយ វា​រី​អគ្គិសនី​ក្នុង​អានុភាព​៩២៧​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​៣៣.២​ភាគរយ ដុត​ប្រេង ចំនួន​ក្នុង​អានុភាព​២១៨​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​១.៩៦​ភាគរយ ប្រភពពី​Biomass ក្នុង​អានុភាព​១៦.៥៧​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​០.៦៤​ភាគរយ ប្រភព​ផ្ទាល់​របស់​ឧស្សាហកម្ម​ក្នុង​អានុភាព​២៣.១៦​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​៧៨.៨០​ភាគរយ និង​ប្រភព​ផ្ទាល់​របស់​សេវាករ​តូចៗ​ក្នុង​អានុភាព​១៦.៣៨​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​០.២៥​ភាគរយ​។

​សម្រាប់​ប្រភព​អគ្គិសនី​ក្រៅ​ស្រុក គឺ​កម្ពុជា​នាំចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​ថៃ​ក្នុង​អានុភាព​១៣៥.៥០​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​៤.០៧​ភាគរយ ពី​វៀតណាម​ក្នុង​អានុភាព​២៧៧​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​២១.៣៧​ភាគរយ និង​នាំចូល​ពី​ប្រទេស​ឡាវ​ក្នុង​អានុភាព ៤ មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​០.២៩​ភាគរយ​។

​អគ្គិសនី​ក្នុងស្រុក ១,៥៦៩.១១ មេ​ហ្គា​វ៉ា​ត់ ៤,៤៤៨.២៥​លាន​គីឡូវ៉ាត់ម៉ោង ស្មើនឹង​៧៤.២៧​ភាគរយ នៃ​ការប្រើប្រាស់​អគ្គិសនី​ក្នុងស្រុក​សរុប​។​

​សូមបញ្ជាក់ថា​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​តែ​៦៥​ភាគរយ​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​កម្ពុជា មាន​អគ្គិសនី​ប្រើប្រាស់​។ ទន្ទឹមនឹងនេះ អាត្រា​តម្លៃ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​កន្លងទៅ លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​គ្រប់​ផ្ទះ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា នឹងមាន​អគ្គិសនី​ប្រើប្រាស់​ដែល​ភ្ជាប់​ចេញពី​ខ្សែបណ្តាញ​អគ្គិសនី​របស់​ជាតិ ហើយ​អាច​ប្រើប្រាស់​ក្នុងតម្លៃ​ទាប​សមរម្យ​។ បើតាម​លោក កែវ រតនៈ កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ និង​ខ្សែ​បញ្ជូន​រង​តង់ស្យុង​មធ្យម និង​ខ្សែ​តង់ស្យុង​ទាប​ចែកចាយ​ឲ្យ​ទៅដល់​គ្រប់​ផ្ទះ​នៅ​តំបន់​នានា​ក្នុងប្រទេស​៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​