គណបក្ស​ថ្មី​របស់លោក ញឹក ប៊ុ​ន​ឆៃ យក Logo ចាស់​ហ្វ៊ុនស៊ិនប៉ិច​ទៅប្រើ​

 
​លោក ញឹក ប៊ុនឆៃ បាន​ចាក​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទៅ​បង្កើត​គណបក្ស​ថ្មី​ឈ្មោះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ លោក ញឹក ប៊ុនឆៃ បាន​យក​Logo ចាស់​របស់​គណបក្ស​ហ្វ៊ុន​ស៊ិ​ប៉ិច ដែលមាន​រូប​វិមានឯករាជ្យ ហើយ​មាន​រស្មី​ព័ទ្ធជុំវិញ​មក​ធ្វើជា​ស្លាក​សញ្ញា​បក្ស​របស់ខ្លួន​។​

​ទាក់ទង​នឹង Logo បក្ស​នេះ លោក ញឹក ប៊ុនឆៃ ពន្យល់ថា មូលហេតុ​ដែល​លោក​យក Logo  គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់​មក​ប្រើ ដោយសារ​លោក​ចង់​រក្សា​មរតក​ដើម​ហ្វ៊ុនស៊ិនប៉ិច ដែល​ព្រះ​បរម​រតន​កោដ្ឋ​បាន​បន្សល់ទុក​។ លោក​ថា បន្ទាប់ពី​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាង​មក​ធ្វើជា​ប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​នៅ​ឆ្នាំ ២០១៥ ព្រះអង្គ​បាន​បោះចោល​Logo ចាស់​នេះ ទៅ​បង្កើត​Logo ថ្មី ដែល​លោក​និង​អ្នករាជានិយម​មួយចំនួន​មិន​ពេញចិត្ត​។ « ខ្ញុំ​ដាក់​Logo នេះ ព្រោះ​ខ្ញុំ​ចង់​រក្សាទុក​នូវ​មរតក​សម្តេចឪ ដែល​សម្តេច ក្រុមព្រះ​កំពុងតែ​ធ្វើ​ឲ្យ​បាត់បង់​បន្តិច​ម្តងៗ​។ ខ្ញុំ​បង្កើត​បក្ស​ថ្មី ចង់​ប្រមូល​នូវ​គោលនយោបាយ​ចាស់​របស់​ព្រះ​បរម​រតន​កោដ្ឋ​មកវិញ​»​។
លោក ញឹក ប៊ុនឆៃ បញ្ជាក់​យ៉ាងនេះ​ហើយ ក៏​បន្ត​លើកឡើងថា កន្លងមក​រូបលោក និង​មន្ត្រី​របស់​គណបក្ស​រាជានិយម បារម្ភ​ខ្លាច​ថ្ងៃ​ណាមួយ កេរដំណែល​របស់​ព្រះ​បរម​រតន​កោដ្ឋ​នឹងត្រូវ​បាត់បង់​ក្រោម​ការដឹកនាំ​របស់​ព្រះអង្គម្ចាស់​ន​រោ​ត្ត រណឫទ្ធិ​៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​