Facebook Messenger មាន​បង្កប់​ហ្គេម​ដ៏​អាថ៌កំបាំង​មួយ​ មនុស្ស​ភាគ​ច្រើន​មិន​ដឹង

Facebook Messenger មាន​បង្កប់​ហ្គេម​ដ៏​អាថ៌កំបាំង​មួយ​ មនុស្ស​ភាគ​ច្រើន​មិន​ដឹង

អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ហាក់​មិន​ទាន់​បាន​ដឹង​ទេ​ថា​កម្មវិធី​ផ្ញើ​សារ​ Facebook Messenger មាន​បង្កប់​នូវ​ហ្គេម​អាថ៌កំបាំង​មួយ​ដែល​អាច​លេង​បាន​លុះ​ត្រា​តែ​វាយ​ពាក្យ​ពិសេស​មួយ។

 

Facebook Messenger មាន​បង្កប់​ហ្គេម​ដ៏​អាថ៌កំបាំង​មួយ​ មនុស្ស​ភាគ​ច្រើន​មិន​ដឹង

 

ហ្គេម​នោះ​មាន​ឈ្មោះ​ថា​ “FBChess” ដែល​ជា​ហ្គេម​អុក​មួយ​ប្រភេទ​បញ្ជា​ដោយ​ការ​វាយ​អក្សរ​នៅ​ក្នុង​ប្រអប់​ Chat លើ​ទូរសព្ទ​និង​កុំព្យូទ័រ​ជា​ដើម។ ដើម្បី​ដំណើរ​ការ​ហ្គេម​នេះ​ចូល​ទៅ​កាន់​ប្រអប់​ Chat រួច​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​នរណា​ម្នាក់​ដោយ​វាយ​ពាក្យ​ថា​ “@fbchess play” នោះ​នឹង​មាន​បង្ហាញ​ផ្ទាំង​អុក​ឡើង។

 

Facebook Messenger មាន​បង្កប់​ហ្គេម​ដ៏​អាថ៌កំបាំង​មួយ​ មនុស្ស​ភាគ​ច្រើន​មិន​ដឹង

 

ការ​ចាប់​ផ្ដើម​ហ្គេម​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​ពេល​ឈាន​ចូល​ដល់​ដំណាក់​កាល​លេង​វា​ហាក់​មាន​ភាព​ស្មុគស្មាញ​បន្តិច​ ហើយ​ដើម្បី​យល់​ច្បាស់​ពី​របៀប​លេង​អ្នក​អាច​វាយ​ពាក្យ​ថា​ “@fbchess help” រួច​ធ្វើ​តាម​ការ​ណែនាំ៕

 

ចុច​អាន៖ ​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​