ស្រ្តីអ្នកជំនួញ ធូរធារម្នាក់ ហ៊ានចំណាយលុយខ្ទង់ ៣,៨៨៨ដុលា្លរអាមេរិក ទិញដើមអង្គាសីល

សិង្ហបុរី៖ តើអ្នកគួរតែចំណាយលុយ ៣,៨៨៨ដុលា្លរអាមេរិក ដើម្បីទិញដើមអង្គាសីលដែរឬទេ? ក្រឡេកមកមើលស្រ្តីជំនួញ ជនជាតិសិង្ហបុរី វ័យ ៥០ឆ្នាំម្នាក់ ហ៊ានចំណាយលុយ ខ្ទង់រាប់ពាន់ដើម្បីទិញវា។

ស្ត្រីអ្នកធូរធារ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ ប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា បានចំណាយប្រាក់ សម្រាប់ទិញ ដើមផ្កាអង្គាសីលដែលមានកម្ពស់ ២.៧ម៉ែត្រ និងថូរផ្កាដែលមានអាយុកាល ៤២ឆ្នាំ លក់នៅហាងក្នុងស្រុកមួយកន្លែង។ ដើមផ្កាអង្គាសីលនេះ ត្រូវបានគេជឿថា នាំមកនូវសំណាងល្អ និងភាពរុងរឿង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ស្រ្តីជំនួញម្នាក់នេះ មិនបញ្ចេញឈ្មោះរបស់គាត់ឡើយ ប៉ុន្តែគាត់បាននិយាយថា ជារឿយៗមានហាងមួយចំនួន បាននាំចូលមកនូវផ្កាល្អៗដូចជា ផ្កាអង្គាសសីល ផ្កាសម្រាប់ដាំក្នុងសួន ដើមក្រូចតូចៗ ជាច្រើនជារៀងរាល់ឆ្នាំ។ រុក្ខជាតិទាំងអស់នេះ គឺជាផ្នែកមួយ សម្រាប់តុបតែងលម្អក្នុងផ្ទះ ក៏ដូចជាតាំង នៅក្នុងការិយាល័យអូហ្វីសរបស់គាត់ផងដែរ។

ស្រ្តីអ្នកជំនួញ ធូរធារម្នាក់ ហ៊ានចំណាយលុយខ្ទង់ ៣,៨៨៨ដុលា្លរអាមេរិក ទិញដើមអង្គាសីល

រាល់ឆ្នាំគាត់បានចំណាយប្រាក់ជាមធ្យម ២,០០០ដុល្លាអាមេរិកដើម្បីទិញដើមផ្កាអង្គាសីល។ ដោយឡែកក្នុងឆ្នាំនេះគាត់បានចំណាយប្រាក់ទិញដើមផ្កាអង្គាសីលដែលមានតម្លៃថ្លៃជាងគេបំផុត។ លោកស្រីបានប្រាប់ទៀតថា គាត់ជាមនុស្សដែលស្រលាញ់ឈ្លក់វង្វងយកចិត្តទុកដាក់ទៅលើកូនរុក្ខជាតិណាស់។ យ៉ាងណាមិញវាក៏ជាប្រពៃណីដែលគ្រួសារចិនទិញរុក្ខជាតិមកតាំងលម្អក្នុងឳកាសចូលឆ្នាំថ្មីប្រពៃណីយចិន។

លោកស្រីបានប្រាប់កាសែត TNP ទៀតថា “ជនជាតិចិន ជឿថាផ្កាអង្គាសីល នឹងនាំមកនូវសំណាង និងភាពរុងរឿង។ ខ្ញុំទិញវារាល់ឆ្នាំ ហើយខ្ញុំសង្ឃឹមថា វានឹងជួយសម្រេចបាន នូវបំណងប្រាថ្នា និងការងាររីកចំរើនជោគជ័យ" ។

បុរសត្រកូល Wu ដែលជាម្ចាស់ហាងផ្លែឈើ និងបន្លែ​ ដែលមានលក់ទំនិញជាង ៧១៧មុខ ​បានលក់ដើមអង្គាសីលនេះ ទៅឲ្យលោកស្រី តាំងពីពាក់កណ្តាលខែមុន។​​ គេបានដឹងថា វាគឺជារុក្ខជាតិដែលមានតម្លៃថ្លៃបំផុត ដែលបានលក់ចេញកាលពីពេលថ្មីៗកន្លងទៅនេះ។ ចំណែកឯដើមផ្កាអង្គាសីលថូតូចវិញ ​លក់ក្នុងតម្លៃ ២០​ទៅ ៣០ដុល្លារអាមេរិកប៉ុណ្ណោះ ឯអាធំលក់ក្នុងតម្លៃ ចន្លោះពី ៧០០ ទៅ៨០០ដុល្លារអាមេរិក។ គាត់ជឿជាក់ថា​​ វាគឺជារុក្ខជាតិដ៏មានតម្លៃនៅប្រទេសសិង្ហបុរី។ លោក Wu បានបន្តប្រាប់កាសែត The New Paper ថា “វាត្រូវការភាពអត់ធ្មត់ថែរក្សាវាដើម្បីឲ្យវាចេញផ្ការីកបានល្អ។ វាត្រូវការស្រោចទឹករាល់ថ្ងៃ ចាប់ពី២ដងឡើងទៅ”៕ សម្រាប់ប្រិយមិត្តវិញតើយល់យ៉ាងណាដែរ?

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត