៦ ចំណុច ធ្វើឲ្យអ្នកបំភ្លេចស្នេហ៍គ្រាដំបូងមិនបាន

គេនិយាយថា ស្នេហាគ្រាដំបូងមិនងាយនឹងបំភ្លេចបានឡើយ វាជារឿងពិត។ ប៉ុន្តែ តើអ្នកដឹងទេថាមកពីមូលហេតុអ្វីទៅ? បើទោះបីជាអ្នកបានចាប់ផ្តើមទៅមានស្នេហាជាមួយអ្នកថ្មីផ្សេងម្នាក់ទៀត ហើយមានរយៈពេលច្រើនឆ្នាំបានកន្លងផុតទៅក៏ ក៏អ្នកនៅតែគិតថា វាហាក់បីដូចជារឿងរ៉ាវដែលកើតឡើងកាលថ្ងៃពីម្សិលម៉ិញ។ 
មានរឿងជាច្រើនណាស់ដែលកើតឡើងចំពោះជីវិតរបស់អ្នក ប៉ុន្តែចំពោះស្នេហាគ្រាដំបូង អ្នកមិនងាយនឹងបំភ្លេចវាបានឡើយ។
ខាងក្រោមនេះជាមូលហេតុ ៦យ៉ាងដែលធ្វើឲ្យអ្នកមិនអាចបំភ្លេចស្នេហាគ្រាដំបូងបានងាយៗនោះទេ៖
 
៦ ចំណុច ធ្វើឲ្យអ្នកបំភ្លេចស្នេហ៍គ្រាដំបូងមិនបាន
១. វាជាពេលដែលអ្នកលង់ស្រឡាញ់គេជាលើកដំបូង
អារម្មណ៏គ្រប់យ៉ាងទាំងអស់នៅពេលនោះគឺ ថ្មី អ្វីមួយដែលអ្នកមិនធ្លាប់មានពីមុនមក។ ចង្វាក់បេះដូងលោតញាប់ និងមិនអាចទប់អារម្មណ៍នឹងចង់ថើបមនុស្សម្នាក់នេះបាន។ អ្នកមិនធ្លាប់មានអារម្មណ៏ទាក់ទាញចំពោះអ្នកណាម្នាក់បែបនេះពីមុនមក ហើយអ្នកបានចាប់អារម្មណ៍គ្នាទៅវិញទៅមក។
២. គេក៏បានឆក់យកជីវិតមួយចំណែករបស់អ្នក
ឥលូវនេះ អ្នកប្រហែលជាស្ថិតនៅកន្លែងល្អមួយ ប៉ុន្តែរាល់ពេលដែលអ្នកគិតដល់គ្រាដំបូងដែលអ្នកធ្លាប់ស្និតស្នាលនឹងគូស្នេហ៏ចាស់ អ្នកតែងតែគិតដល់គេ។ ភាពស្និតស្នាលរបស់អ្នកនៅពេលនេះនឹងមិនដែលធ្វើឲ្យអ្នកចាប់អារម្មណ៏ ឬមានក្តីសុខដូចជាពេលលើកដំបូងរបស់អ្នកឡើយ។
៣. ស្នេហាបានឃ្លាតឆ្ងាយទៅហើយ មុនពេលដែលអ្នកបានស្គាល់វា
កាលនោះ អ្នកនៅក្មេង, គ្មានបទពិសោធន៏ ហើយប្រហែលជាមិនដឹងថា ត្រូវមើលថែស្នេហាយ៉ាងដូចម្តេច។
នេះជាហេតុធ្វើឲ្យបាត់បង់ស្នេហា មុនពេលអ្នកអាចគ្រប់គ្រងចិត្តរបស់អ្នកបាន។ អ្នកសោកស្តាយចំពោះស្នេហាដំបូង ព្រោះអ្នកមិនអាចធ្វើបានដូចពេលនេះ ហើយអ្នកមានតែបរាជ័យប៉ុណ្ណោះ ព្រោះអ្នកមិនទាន់ស្គាល់ពីស្នេហាបានល្អ។
៤. ព្រោះអ្នកជាមនុស្សមិនទាន់មានបទពិសោធន៏
ស្នេហាគ្រាដំបូងជាស្នេហាគ្មានភាពភ័យខ្លាច, ផ្សងព្រេង និងជាស្នេហាល្ងង់ខ្លៅ។ វាជាស្នេហាបរិសុទ្ធ និងជាស្នេហាដែលអ្នកមិនធ្លាប់ឆ្លងកាត់។ រឿងមួយគត់ដែលអ្នកចង់ធ្វើគឺ ចំណាយពេលនៅជាមួយគ្នា និងប្រាថ្នាចង់ឲ្យពិភពលោកឈប់វិល នៅពេលអ្នកបាននៅជាមួយគ្នា។ តែឥលូវនេះ អ្នកមានស្នេហាថ្មី អ្នកចេះមានទំនួលខុសត្រូវច្រើន ព្រោះអ្នកជាមនុស្សធំជាងមុន ហើយអ្នកក៏អាចយល់ពីអារម្មណ៏ពេលបាត់បង់មនុស្សដែលអ្នកស្រឡាញ់ផងដែរ ដូច្នេះអ្នកក៏តែងតែឧស្សាហ៏ភ័យខ្លាចច្រើន។ អ្នកមិនអាចមានសេរីភាពពេញលេញដូចជាស្នេហាគ្រាដំបូងរបស់អ្នកឡើយ។
៥. វាជាលើកទី ១ដែលអ្នកមានអារម្មណ៍ឈឺចាប់
បើទោះបីជាឥលូវនេះ អ្នកបានជួបនឹងមនុស្សម្នាក់ទៀត ហើយអ្នកមានប្រាជ្ញាច្រើនក៏ដោយ តែវានៅតែធ្វើឲ្យអ្នកខូចចិត្តដដែល។ អ្នកមានអារម្មណ៏ឈឺចាប់ និងខូចចិត្តខ្លាំងបំផុត។ អ្នកគិតដល់អារម្មណ៏លើកដំបូង ដែលអ្នកគ្មានគំនិតអ្វីអាចដោះស្រាយបញ្ហាស្នេហាបាន។
៦. អ្នកបានដាក់ក្តីសង្ឃឹមទាំងអស់នៅក្នុងស្នេហាគ្រាដំបូង
បើទោះបីជាពេលនោះ អ្នកនៅក្មេង អ្នកចង់ដោះស្រាយបញ្ហាឲ្យអស់។ ជាការពិតណាស់ ទោះជាយ៉ាងណាក៏ដោយ វានៅតែកើតឡើងចំពោះអ្នកម្តងទៀត។ សំណួរនោះនៅតែកើតឡើងចំពោះអ្នក ហើយអ្នកនឹងចង់ដោះស្រាយវាម្តងទៀត។
ដូច្នេះកុំខូចចិត្តនឹងរឿងដែលកន្លងផុត ត្រូវញញឹម ព្រោះវាបានកើតឡើងរួចទៅហើយ៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៦ ចំណុច ធ្វើឲ្យអ្នកបំភ្លេចស្នេហ៍គ្រាដំបូងមិនបាន