សម្តេចក្រុមព្រះ​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មហា​ ​ផ្ទៃ ចាត់វិធានការ​ទៅលើ​ក្រុម​លោក​ញឹក ប៊ុនឆៃ​

ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​បានស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មហា​​ផ្ទៃ ចាត់វិធានការ​ទៅលើ​ក្រុម​លោក​ញឹក ប៊ុនឆៃ ដែល​បាននាំគ្នា​ទៅ​បង្កើត​គណបក្សនយោបាយ​ថ្មី រំលោភច្បាប់​ស្តីពី​គណបក្សនយោបាយ​។

ការស្នើ​របស់​សម្តេចក្រុមព្រះ បានធ្វើ​​ឡើង​បន្ទាប់ពី​លោក​ញឹក ប៊ុនឆៃ រួមទាំង​អតីត​អ្នកតស៊ូ​មួយចំនួនទៀត​បានប្រកាស​ផ្តាច់ខ្លួន​ពី​ព្រះអង្គ ទៅ​បង្កើតគណបក្សនយោបាយ​ថ្មី​មួយ​​ដែលមាន​ឈ្មោះថា គណបក្ស​ខ្មែរ​រួប​​រួម​ជាតិ​។​
​លោក​ញឹក ប៊ុនឆៃ បានប្រកាស​បង្កើត​គណ​បក្ស កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

សម្តេចក្រុមព្រះ បានធ្វើ​លិខិត​មួយ​ដាក់ជូនទៅ​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ស្នើសុំ​ចាត់វិធានការ​សមស្រប​សម្រាប់​ករណី​រំលោភច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
​សម្តេចក្រុមព្រះ បាន​ជម្រាបជូន​សម្តេច ស ខេង ថា មាន​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មួយក្រុម​បានរៀបចំ​បង្កើត​គណបក្ស​ន​យោ​​បាយ​ថ្មី​មួយ​ដែល​យក​លំនាំ​ឈ្មោះ​​ហ្វ៊ុនស៊ិនប៉ិច និង​ស្លាក​សញ្ញា​គណ​​បក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់បាន​ប្រើ​ពីមុន​​រួច និង​រៀបចំ​សមាជ​តាម​ក្រោយ​។​
​ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គ​មិនបាន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ឬ​ក្រុម​ណា​រៀបចំ​​សមាជ​បង្កើត​គណបក្ស​មួយ​ថ្មី ជំនួស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បច្ចុប្បន្ន​ឡើយ​។
​ចំពោះ​បញ្ហា​នេះ សម្តេចក្រុមព្រះ បានស្នើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដូចតទៅ​៖ ចំពោះ​អ្នកមាន​ឈ្មោះ​ក្នុង​រចនាសម្ព័ន្ធ​ផ្សេងៗ​របស់​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច គួរ​តម្រូវ​លាឈប់​ពី​តួនាទី​ខ្លួន​ក្នុង​គណបក្ស​ជាមុនសិន​។​
​ចំពោះ​ឈ្មោះ​គណបក្ស និង​ស្លាក​សញ្ញា​គណបក្ស សុំ​ជំទាស់​។ ហើយ​សម្តេចក្រុមព្រះ សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​មាន​វិធានការ​សម​ស្រម​ទៅ​ករណី​ខាងលើនេះ​៕​

សម្តេចក្រុមព្រះ​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មហា​ ​ផ្ទៃ ចាត់វិធានការ​ទៅលើ​ក្រុម​លោក​ញឹក ប៊ុនឆៃ​

សម្តេចក្រុមព្រះ​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មហា​ ​ផ្ទៃ ចាត់វិធានការ​ទៅលើ​ក្រុម​លោក​ញឹក ប៊ុនឆៃ​