នគរបាល​ប៉ុស្តិ៍ ភូមិធំ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ហិង្សា​

កណ្តាល: កម្លាំង​នគរបាល​ប៉ុស្តិ៍ ភូមិធំ បាន​ចុះទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​យុវជន​ម្នាក់ វាយ​និងគប់​ពូថៅ​ទៅលើ​បងស្រី បណ្តាលអោយ​​រងរបួស​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ២០១៦​នៅ​ចំណុច​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ សូ សុខា ភេទ​ស្រី អាយុ ៤៧​ឆ្នាំ  មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុខាងលើ​មុខរបរ​លក់ដូរ ។​ជនសង្ស័យ​ឈ្មោះ សូ សឿន ភេទ​ប្រុស អាយុ​៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញមុខរបរ​លក់ដូរ (​ប្អូនបង្កើត​ជនរងគ្រោះ​) ។​

​មុនពេល​កើតហេតុ ជនសង្ស័យ ផឹកស្រា​ស្រវឹង​រួច​បាន​យក​ពូថៅ ទៅ​វាយ​បង្គោលរបងព្រំដី​របស់​ជនរងគ្រោះ​ដែល​ត្រូវជា​បង​បង្កើត​ដើម្បី​​យក​ផ្លូវ​ចូល​រឺុ​ម៉ក​កង់​បីពេលនោះ​ជន​រង គ្រោះ​ទៅ​ឃាត់​កុំ​ឲ្យ​វ៉ៃ របង​ស្រាប់តែ ជនសង្ស័យ បាន​ស្ទុះ​មកច្របាច់ក និង យក​ពូថៅ​ទៅ​គប់ ត្រូវ​ខ្នង ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ស្រាល ។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ភូមិធំ បាន​ចុះ​ទៅដល់កន្លែងកើតហេតុ ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ដើម្បី​​សួរនាំ និង​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​R

នគរបាល​ប៉ុស្តិ៍ ភូមិធំ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ហិង្សា​

នគរបាល​ប៉ុស្តិ៍ ភូមិធំ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ហិង្សា​