និស្សិត​សាកលវិទ្យាល័យ​កូរ៉េ ធ្វើ​ទស្សនកិច្ច​សិក្សា​តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​អនុវត្ត​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​

ភ្នំពេញ: ​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ជាមួយ​និស្សិត​ឧ​ត្ត​ម​សិក្សា​ចំនួន ៩ នាក់ មកពី​មហាវិទ្យាល័យ​សិក្សា​អន្តរជាតិ (GSIS) នៃ​សាកលវិទ្យាល័យ​កូរ៉េ ដឹកនាំ​ដោយ​លោកស្រី​សាស្ត្រាចារ្យ ខាង ខ្យូ​វ៉ុ​ន ដើម្បី​ពិភាក្សា​ពី​ប្រធានបទ "​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម និង​តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​អនុវត្ត​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​" នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​។​

​ទស្សនកិច្ច​សិក្សា​នេះ​ធ្វើឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ នេះ​ជា​ទស្សនកិច្ច​សិក្សា​លើក​ទី ២ របស់​និស្សិត​សាកលវិទ្យាល័យ​កូរ៉េខាងត្បូង មកកាន់​ក្រសួងពាណិជ្ជកម្ម​។​

​សាស្ត្រាចារ្យ ខាង ខ្យូ​វ៉ុ​ន បាន​សម្តែង​ការកោតសរសើរ ចំពោះ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​កម្មវិធី​ទស្សនកិច្ច​សិក្សា និង​បានផ្តល់​ឱកាស​ដល់​និស្សិត បាន​សិក្សា​រៀនសូត្រ​បាន​ទូលំទូលាយ ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​យន្តការ​អនុវត្ត​កម្មវិធី​អភិក្រម​គ្របដណ្តប់ លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAp)​។​

​ក្នុងឱកាស​នោះដែរ ក្រុមនិស្សិត​ក៏បាន​សម្តែង​ភាព​រីករាយ ដោយ​បានទទួល​ចំណេះដឹង​ស្តីពី យន្តការ​គ្រប់គ្រង​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ (ODA) ជាពិសេស​មូលនិធិ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​។ សាស្ត្រាចារ្យ ខាង ក៏បាន​ជម្រាបជូន​លោកស្រី ផងដែរ ពី​លទ្ធភាព​សហប្រតិបត្តិកា​រ​របស់ KOICA គាំទ្រ​ជំនួយ​បច្ចេកទេស និង​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ។​

​ក្នុងពេល​បិទ​អង្គប្រជុំ លោកស្រី តឹក​រ៉េត កំរង បាន​លើកទឹកចិត្ត​និស្សិត​ឲ្យ​សិក្សា​ស្វែងយល់​បន្ថែមទៀត​ស្តីពី យន្តការ​គ្រប់គ្រង​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ដែល​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​ក្រុមការងារ​ជំនាញ​របស់​ក្រសួង បាន​កំពុង​អនុវត្ត​៕