ស្លាប់​៤ របួសធ្ងន់​និង​ស្រាល​២៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣​កុម្ភៈ​

ភ្នំពេញ: មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ (​ស្រី ១​នាក់​) របួសធ្ងន់ ១១​នាក់ (​ស្រី ៤​នាក់​)របួសស្រាល១៤​នាក់ (​ស្រី ៥​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៨​នាក់ (​យប់៥​នាក់​) ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ឮ​នៅ​ទូទាំងប្រទេស​ចំនួន១២​លើក (​យប់ ២​លើក​)​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ ។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានអោយដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៦​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង និង​រថយន្ត​ធំ ៣គ្រឿង​ផងដែរ​។​

​របាយការណ៍​ដដែល បាន​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដោយល្មើស​ល្បឿន ៣​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក ស្រវឹង ៣​លើក បើក​មិន​ប្រកាន់ស្តាំ ១​លើក បត់​គ្រោះថ្នាក់ ១​លើក និង​មិន​គោរព​សិទ្ធ ៣​លើក ដោយឡែកយាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៩១៥៨​គ្រឿង បានធ្វើ​ការអប់រំ​មាន៤៧៣២​គ្រឿង និង​ពិន័យ​សរុប ៤៤២៦​គ្រឿង និង​ពុំមាន​ឃាត់​យាន​ទុក​នោះទេ
៕R​

ស្លាប់​៤ របួសធ្ងន់​និង​ស្រាល​២៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣​កុម្ភៈ​

ស្លាប់​៤ របួសធ្ងន់​និង​ស្រាល​២៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣​កុម្ភៈ​