ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page ​ផ្លូវការរបស់​សម្តេចបង្ហោះ​នៅព្រឹក​ថ្ងៃទី០៤ កុម្ភៈ ​២០១៦មានខ្លឹមសារទំាងស្រុងដូចតទៅ៖​ "ខ្ញុំសូមឆ្លៀតយកឱកាសនេះ ​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ​ជាពិសេសក្មួយៗយុវជន​យុវនារីជាទីស្រឡាញ់ សូមចូលរួមបរិច្ចាគឈាម​ជួយសង្រ្គោះជីវិតអ្នកជំងឺ​ ដែលកំពុងត្រូវការឈាម​ចាំបាច់បំផុតនៅក្នុងប្រទេស។ ​ច្បាស់ណាស់ ​យើងពិតជាសប្បាយ​ចិត្តនៅ​ពេលដែលយើង​អាចជួយជីវិតមនុស្សបាន ​តាមរយៈការ​ផ្តល់ឈាម។

ខ្ញុំមានជំនឿថា ​ពលរដ្ឋគ្រប់ៗរូបអាចធ្វើបាន​ ជាពិសេសយុវជន ​ដែលគ្រាន់តែចំណាយពេល ២៥ នាទីតែប៉ុណ្ណោះ។ ​ការបរិច្ចាគឈាមគឺមិនប៉ះពាល់​ដល់សុខភាពឡើយ។ ចំពោះរូបខ្ញុំគឺនឹងឆ្លៀត​យកពេលពីការងារទៅបរិច្ចាគឈាម​ជួយពលរដ្ឋនៅថ្ងៃណាមួយខាងមុខនេះ ​ប្រសិនបើគ្រូពេទ្យដែល​ព្យាបាលខ្ញុំអនុញ្ញាត។

សូមបងប្អូនប្រជាពលរដ្ឋ ​និងយុវជនទូទាំងប្រទេស​ចូលរួមបរិច្ចាគឈាមជួយសង្រ្គោះ​ជីវិតមនុស្សនៅថ្ងៃនេះទាំងអស់គ្នា! ​សូមអរគុណ៕"