ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ឆេះ​ចំហុយ​បំពង់​ស្ទី​ម សូ​ណា ម៉ាស្សា នៅ​ក្នុង​ក្លឹ​ប​ហាត់ប្រាណ និង​សំអាងការ​ភ្នំពេញ​ជ័យ​មង្គល បង្ក​ឱ្យ​ភ្ញៀវ​និង​បុគ្គលិក​ភ័យ​ស្លន់ស្លោ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៧ និង​២៥​នាទី​យប់​ថ្ងៃ​ទី​៣ កុម្ភៈ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

តាម​ឱ្យ​ដឹង​ថា មុន​ពេល​កើត អ្នក​នៅ​ជិតខាង​បានឃើញ​ផ្សែងហុយ​ចេញពី​ជាន់​ទី​២ ដែល​ជា​បន្ទប់​ស្ទី​ម​របស់​ក្លឹ​ប​ហាត់ប្រាណ និង​សម្អាងការ​ភ្នំពេញ​ជ័យ​មង្គល ហុយ​ឡើង​ទៅ​លើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​កំពុង​ហាត់ប្រាណ និង​ស្ទី​ម​នាំ​គ្នា​រត់
ចេញ ។ ភ្លាម​ៗ​នោះ អ្នក​ជិតខាង​បាន​ទូរស័ព្ទ​ទៅ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង មក​ជួយ​អន្តរាគមន៍​ប្រើប្រាស់​ទឹក​អស់​មួយ​គ្រឿង បាន​រលត់​ទៅ​វិញ ។

ប្រភព​បន្ត​ថា មូលហេតុ​ដែល​មាន​បណ្តាល​ឱ្យ​មាន​ផ្សែងហុយ គឺ​បណ្តាល​មក​ពី​ផ្ទុះ​បំពង់​ចំហុយ​ស្ទី​ម សូ​ណា ដែល​មាន​កម្ពស់​៦​ម៉ែត្រ ។ អគ្គិភ័យ​ខាងលើ មិន​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ទេ គ្រាន់តែ​ឆេះ​ហុយផ្សែង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ប៉ុណ្ណោះ ។