ស្រស់ស្រី ប្រាប់ថា ឈប់ទាក់ទង ខ្ញុំមានប្តីហើយ កាប់នាង មួយកាំបិត

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ បាន​បង្កើត​ស្នេហា​ ជាមួយ​នារី​ ដែល​រស់នៅ​ក្នុងភូមិ​ ជាមួយ​គ្នា​ រហូត​មាន​អនុ​ស្សាវ​រី​យ៏​ផ្អែមល្ហែម ​អស់​ពេល​ជា​ច្រើន​ខែ​ នៅ​ពេល​នាង​ ប្រាប់​ការ​ពិត​ថា​ នាង​មាន​ប្តី​ហើយ ​ធ្វើ​ឲ្យ​បុរស​នោះ​ កើត​មាន​កំហឹង​បាន​ ទាញ​កាំបិត​ផ្គាក់​ កាប់​នាង​មួយ​កាំបិត​ រង​របួស​ជា​ទំងន់​។ ករណី​នេះ​កើតឡើង​ នៅ​វេលា​ម៉ោង​៥​ និង​៣០​នាទី​ថ្ងៃ​ទី​៣ ​កុ​ម្ភះ ​២០១៦​ ស្ថិត​ក្នុងភូមិ​សង្កែ​លាក់ ឃុំ​ស្វាយ​ច​ចឹប ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​។

បុរស​ដែល​បង្កាត់ភ្លើង​ស្នេ​ហ៏ ​ជាមួយ​ប្រ​ព​ន្ឋ​គេ​នេះ ​មានឈ្មោះ​ឌុ​ក ម៉ៅ អាយុ​៣៥​ឆ្នាំ រស់នៅ​កន្លេង​កើតហេតុ​ខាងលើ​។​ ចំណែក​ស្ត្រី​រង​គ្រោះ​ មានឈ្មោះ សក អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ ជាមួយ​គ្នា​។​

ប្រភព​ពី​សមត្ថកិច្ច​ ស្រង់​សំដី ​ស្ត្រី​រង​គ្រោះ ​បានអោយ​ដឹង​ថា​ អស់​រយៈ​ពេល​ ច្រើន​ខែ​មក​ហើយ ​ដែល​គាត់​មាន​ ទំនាក់ទំនង ​ជាមួយ​បុរស​ខាងលើ​។ ​គាត់​ចង់​ប្រាប់​ទៅ ​បុរស​នោះ​ដែរ​ ថា​គាត់​មានគ្រួសារ​ (​ប្តី​)​ ហើយ ​តែ​មិន​ដែល​មាន​ឱកាស​ បាន​និយាយ​ប្រាប់ ​ក៏​ចេះ​តែ​ទាក់ទង​គ្នា​រហូត​មក​។

ប្រភព​បន្ត​ថា ​នៅ​ថ្ងៃ​កើតហេតុ ​រូប​គាត់​បាន​ណាត់ជួប ​បុរស​ខាងលើ ​ដើម្បី​និយាយ​គ្នា​ បញ្ចប់រឿង ​ព្រោះ​គាត់​មិន​ចង់​ធ្វើ​របៀប​នេះ​ តទៅ​ទៀត​ទេ​។​ នៅ​ពេល​ជួប​គ្នា​ គាត់​បាន​និយាយ​ប្រាប់ ​បុរស​នោះ​ថា​ បង​ឈប់​ស្រលាញ់​អូន​ទៀត​ទៅ ​ព្រោះ​អូន​មាន​ប្តី​ហើយ​ គ្រាន់តែ​និយាយ​ចប់​ បុរស​នោះ​ បា​នទាញ​កាំបិត​ផ្កា​ក់ កាប់​មក​លើ​រូប​គាត់ ​ត្រូវ​ស្មា​ខាងស្តាំ រ​ងរ​បួស​ជា​ទំងន់​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ​ក្រោយ​កើតហេតុ​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ ធ្វើការ​ឃាត់ខ្លួន​ បាន​ភ្លាម​ៗ​តែ​ម្តង​។ នៅ​ចំ​ពៅះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​ សារភាព​ថា​ មូលហេតុ​ដែល​គេ​ ប្រើ​អំពើ​ហិង្សា ​(​កាប់​) ​ក៏​ព្រោះតែ​ខឹង​នឹង​នាង ​ដែល​មក​បង្កាត់ភ្លើងស្នេ​ហ៏​ ជាមួយ​រូបគេ​ហើយ ​ចុង​ក្រោយ​បែរជា​ មក​និយាយ​ថា ​ឲ្យ​ខ្លួន​ឈប់​ស្រាលាញ់​ព្រោះ​នាង​មាន​ប្តី​ហើយ ​ធ្វើ​ឲ្យ​រូបគេ មាន​កំហឹង​ ក៏​ទាញ​កាំបិត​កាប់​នាង​ ដើម្បី​ស្រាយ​កំហឹង​ និង​បញ្ឈប់​ការ​ទាក់ទង​គ្នា​។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ បាន​លើក​ឡើង​ថា​ មិន​ដែល​មាន​អ្នក​ណា​ រស់នៅ​ភូមិ​ ជាមួយ​គ្នា​ បែរជា​មិនដឹង​ថា​ នាង​មាន​ឬ​មិន​មាន​ប្តី​ នោះ​ទេ​។ តាម​ការ​ពិត​ម្នាក់​ៗ ​សុ​ទ្ឋ​តែ​ដឹង​រៀងខ្លួន​ ថា​ខ្លួ​ន​កំពុង​ធ្វើ​អ្វី​ តែ​នៅ​ពេល​មានរឿង​ ក៏​ចេះ​តែ​និយាយ​ បែប​នេះ​ទៅ​។ បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​បាន​នគរបាល​ខាត់​ខ្លួន ​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ​ចាត់ការ​ពី​បញ្ហា​ បង្ក​របួស​ស្នាម ​លើ​អ្នក​ដទៃ ​៕

ស្រស់ស្រី ប្រាប់ថា ឈប់ទាក់ទង ខ្ញុំមានប្តីហើយ កាប់នាង មួយកាំបិត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត