ចិន កំណត់ទិសដៅសន្ទុះសេដ្ឋកិច្ចក្នុងឆ្នាំ២០១៦ឲ្យកើនឡើងពី៦,៥ដល់៧ភាគរយ

ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់មកពីអង្គភាពផែនការ និងសេដ្ឋកិច្ចចិន បានថ្លែងនៅថ្ងៃពុធនេះថា ចិន បានដាក់គោលដៅមួយ នៅឆ្នាំ២០១៦នេះ កំណើនសេដ្ឋកិច្ចរបស់ចិន នឹងកើនឡើងពី៦,៥ ដល់៧ភាគរយ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក Xu Shaoshi ប្រធានគណៈកម្មាធិការកំណែទម្រង់អភិវឌ្ឍន៍ជាតិ (NDRC) បានថ្លែងថា សម្ពាធនៃការធ្លាក់ចុះរបស់មហាអំណាចសេដ្ឋកិច្ច ទី២លើលោក នៅតែមានក្នុងឆ្នាំ២០១៦ ។

លោក Xu បានបន្ថែមថា ចិន នឹងរងនូវផលប៉ះពាល់ដោយសារតែលក្ខខ័ណ្ឌសេដ្ឋកិច្ច មិនស្ថិរភាព នៅក្នុងឆ្នាំ២០១៦នេះ ប៉ុន្តែ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមនឹងបញ្ហានេះបាន ។

កាលពីឆ្នាំមុន មានវិស័យធំៗចំនួន៣ដែលញុាំងឲ្យសេដ្ឋកិច្ចកើនឡើងយឺត ៦,៩ភាគរយ ៕