ក្លឹប​ ​​អេ​ ភូថង អាច​បិទ​​​ចោល​ព្រោះ​​គ្មាន​​​ទីតាំង​​បង្ហាត់​​​ក្រោយ​ចេញ​​ពី​ស្តាត​ចាស់

ក្លឹប​ ​​អេ​ ភូថង អាច​បិទ​​​ចោល​ព្រោះ​​គ្មាន​​​ទីតាំង​​បង្ហាត់​​​ក្រោយ​ចេញ​​ពី​ស្តាត​ចាស់

​​​​ក្រោយ​ចេញ​ពី​ស្តាត​ចាស់​កាល​ពី​រសៀល​​​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ​២០១៦​​​​លោក​ អេ ភូថង បាន​បញ្ជាក់​ថា ក្លឹប​ប្រដាល់​របស់​ខ្លួន​អាច​ នឹង​ត្រូវ​បិទ​ចោល​​ព្រោះ​គ្មាន​ទីតាំង​​បង្ហាត់​​សិស្ស​ត្រឹម​ត្រូវ​ ប៉ុន្តែ​អ្វីៗ​​មិន​ទាន់​ច្បាស់។

 

ក្លឹប​ ​​អេ​ ភូថង អាច​បិទ​​​ចោល​ព្រោះ​​គ្មាន​​​ទីតាំង​​បង្ហាត់​​​ក្រោយ​ចេញ​​ពី​ស្តាត​ចាស់ក្លឹប​ ​​អេ​ ភូថង អាច​បិទ​​​ចោល​ព្រោះ​​គ្មាន​​​ទីតាំង​​បង្ហាត់​​​ក្រោយ​ចេញ​​ពី​ស្តាត​ចាស់លោក អេ ភូថង និង​ ភរិយា

 

​លោក អេ ភូថង បាន​ឲ្យ​ដឹង​ថា ​ក្លឹប​ប្រដាល់​របស់​លោក​ស្ថិត​ក្នុង​ការ​ពិចារណា​ក្នុង​ការ​បើក​បន្ត ព្រោះ​ក្រោយ​​ពេល​ចេញ​ពី​ស្តាត​ចាស់​លោក​ត្រូវ​រក​​ផ្ទះ​ជួល​ដើម្បី​ស្នាក់​នៅ ​លោក​គ្មាន​លទ្ធភាព​ជួល​ផ្ទះ​ធំ​បន្ត​បើក​ក្លឹប​ប្រដាល់​ និង​ស្នាក់​នៅ​ជា​មួយ​គ្នា​ឡើយ។ ​ក្លឹប​ប្រដាល់​របស់​លោក​​អាច​ នឹង​ត្រូវ​បិទ​ចោល​តែ​ម្ដង​ប្រសិន​បើ​​រក​ទីតាំង​ធំ​បើក​ថ្មី​មិន​បាន​ ដែល​មាន​តម្លៃ​ថោក​​​នោះ​ទេ។

 

​ជា​មួយ​គ្នា​នោះ​ដែរ​អ្នក​ស្រី ស៊ាំង សុម៉ាលី ភរិយា​របស់​លោក​ក៏​បាន​ប្រាប់​ដែរ​ថា ​អ្នក​ស្រី​​​​​គ្មាន​បំណង​បិទ​​​ក្លឹប​ប្រដាល់​នេះ​​ឡើយ ពី​ព្រោះ​មាន​ចិត្ត​អាណិត​ដល់​ក្មេង​កំព្រា​ ៥​នាក់​ដែល​គ្មាន​ផ្ទះ​សម្បែង​ ហើយ​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ជា​មួយ​​លោក​គ្រូ​ អេ ភូថង។ ​ក្នុង​រយៈ​ពេល​​ខ្លី​ដែល​ចាក​ចេញ​ពី​ស្តាត​ចាស់​កូន​សិស្ស​របស់​លោក​ អេ ភូថង​​ទាំង​អស់​ នឹង​ត្រូវ​ហ្វឹកហាត់​នៅ​តាម​សួនច្បារ​​មួយ​រយៈ​សិន។

 

​ដំបូង​ឡើយ​គ្រួសារ​របស់​អ្នក​ស្រី​ ស៊ាំង សុម៉ាលី​ នឹង​ត្រូវ​ចាក​ចេញ​ពី​ស្តាត​ចាស់​កាល​​​ថ្ងៃ​ទី១ ខែ​កុម្ភៈ ប៉ុន្តែ​ដោយ​សារ​ជញ្ជូន​ឥវ៉ាន់​មិន​ទាន់​ទើប​ត្រូវ​រង់​ចាំ​​នា​ថ្ងៃ​ទី២ ​ខែ​កុម្ភៈ​វិញ។ ​​បើ​តាម​ការ​បញ្ជាក់​របស់​​ស្ត្រី​កូន​៤ រូប​នេះ។

 

​​គ្រួសារ​របស់​លោក​​​ អេ ភូថង បាន​ជួល​ផ្ទះ​ស្នាក់​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី​ ស្រប​ពេល​កូន​សិស្ស​ទាំង​អស់​ ​​​កំពុង​បដិសេធន៍​មិន​ចង់​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​​​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​​រូប​​នេះ ដែល​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​លោក​ និង​ភរិយា​កំពុង​រារែក​​ចិត្ត​ក្នុង​ការ​បិទ​ក្លឹប​​ប្រដាល់​អេភូថង៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​